កីឡា​រាំ​សាង​ទំនុកចិត្ត​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក ១៧​គ្រឿង​នៅ​វៀតណាម​

2022/11/15 06:58:49 pm        61

​កីឡា​រាំ​៖ ក្រុម​កីឡា​រាំ​ជម្រើសជាតិ​កម្ពុជាបាន​ត្រឡប់មក​មាតុភូមិ​វិញ​ហើយកាលពី​រាត្រី​ថ្ងៃ​ច័ន្ទ​កន្លងទៅ ក្រោយ​បញ្ចប់​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ពិភពលោក​ WDSF SupeStar Championship 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាមដោយ​ជោគជ័យ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៧​គ្រឿងរួមមាន​មេដាយមាស ៤ ប្រាក់ ១០ និង​សំរឹទ្ធ ៣។​

​បេសកកម្ម​នេះដឹកនាំ​ដោយ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា អនុប្រធាន​សហព័ន្ធ រួមជាមួយ​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ១៣​នាក់។ សម្រាប់​ដំណើរ​មកដល់​កម្ពុជាអម​ជាមួយ​មេដាយ​ដ៏​ច្រើន​នេះ គឺមាន​ការអញ្ជើញ​ទទួល​ស្វាគមន៍​ពី​លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាណាព្យាបាល​កីឡាករ​-​កីឡាការិនី​ជាច្រើនរូប​ផងដែរ។​ ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា ប្រធាន​ប្រតិភូ​ដឹកនាំ​បាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​រយៈពេល ៣​ថ្ងៃកាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ដោយមាន​អត្ត​ពលិកម​ក​ពី ១៥​ប្រទេស​ចូលរួមគឺមាន​កម្ពុជា អូស្ដ្រាលី ចិន អាល្លឺម៉ង់ អ៊ីតាលី ប៊ូ​ឡូញ ឆាយ​នី​ស​តៃប៉ិ ហុងកុង ម៉ុង​ហ្គោ​លី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​វៀតណាម។ ជា​លទ្ធផលគឺ​ក្រុមកីឡា​រាំ​កម្ពុជា សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​ឈ្នះ​មេដាយមាស ៤ ប្រាក់ ១០ និង​សំរឹទ្ធ ៣។​

​​ចំណែក​លោក ស៊ូ​វ តុង គ្រូបង្វឹក​ក្រុមកីឡា​រាំ​ជម្រើសជាតិ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា បន្ទាប់ពី​ចប់​ស៊ី​ហ្គេមលើក​ទី​៣១ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង រហូត​កើនឡើង​សមត្ថភាព​គួរ​ឲ្យ​កត់​សម្គាល់ និង​ឈានទៅ​ដណ្ដើមបាន​មេដាយ​ជាច្រើន​បែបនេះ។​ ​រីឯ​កីឡាករ សេង សុ​គីម ដែល​ឈ្នះ​មេដាយមាស ១ ប្រាក់ ៤ និង​សំរឹទ្ធ ១ លើ​វិញ្ញាសា​រាំ​គូ បាន​សម្ដែង​នូវ​មោទនភាពចំពោះ​សមិទ្ធផល​ដែល​ខ្លួន​ធ្វើបាន ដោយ​គេ​បានចាត់ទុក​នេះ​គឺជា​កម្លាំងចិត្ត​ថ្មី​មួយទៀត ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា​ខិតខំ​ប្រឹងប្រែង សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ដោយឡែក​លោកជំទាវ ញ៉ែម មរកត បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជាបាន​អភិវឌ្ឍន៍​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់ រហូត​ធ្វើ​ឲ្យ​ស្ថាប័ន​អន្ដរជាតិមានការ​ភ្ញាក់ផ្អើល និង​កោតសរសើរចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កីឡា​រាំ​កម្ពុជា ដែល​ទើប​កកើត​ក្រោយ​គេ​ក៏ដោយ។​ ​សូមបញ្ជាក់ថា ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​ជើងឯក​កម្រិត​ពិភពលោក​នេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជាក៏​គ្រោង​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួនទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​វែង ដើម្បី​សម្រួច​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm