ម្ចាស់ផ្ទះ​កិច្ចប្រជុំ G20 និយាយថា ​ពិភពលោក​មិនអាច​ដើរទៅ​មុខ​បានទេ បើ​សង្គ្រាម​មិន​បញ្ចប់​

2022/11/15 07:15:44 pm        665

​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ដែលជា​ប្រធាន​កិច្ចប្រជុំ G20 នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ឯកភាព​គ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០២២ របស់​ប្លុក​នេះ និង​និយាយ​ថា ក្រុម​ប្រទេស​ទាំងនេះ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ពិភពលោក ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមត្រជាក់​ថ្មី​មួយ​ទៀត​ឡើយ ហើយ​ថា​ជម្លោះ​ត្រូវតែ​បញ្ចប់​។

​លោក​បាន​និយាយ​ថា បើ​សង្គ្រាម​មិន​បញ្ចប់​ទេ វា​នឹង​លំបាក​សម្រាប់​ឲ្យ​ពិភពលោក​បោះជំហាន​ទៅ​មុខ ដោយ​លោក​ពុំបាន​សំដៅ​ដោយ​ផ្ទាល់​ដល់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​បើក​នៅ​កិច្ចប្រជុំ​កំពូល​នោះ​។ ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​សម្រាប់​ប្លុក​នេះ​សង្ឃឹម​ថា ក្រុម​មេដឹកនាំ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​២០ អាច​ផ្ដោត​លើ​សកម្ម​ភាពដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច ទោះបីជា​ភាព​ប្រេះឆា​មាន​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ។

​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ពីបទ​បង្កើត​សេចក្ដីថ្លែងការណ៍​ដោយ​គ្មាន​ទំនួល​ខុស ត្រូវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរចាប់តាំងពី​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​បាន​ចោទ​ប្រកាន់​បក​ទៅ​លោក​ខាង​លិច​វិញ ​ពីបទ​ប្រើប្រាស់​វោហារសាស្ត្រ​នុយក្លេអ៊ែរ​បង្ករឿង​។ យោង​តាម​សេចក្ដី​ពង្រាង​បឋម​នៃ​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G20 ទទួល​បាន​ដោយ​ទូរទស្សន៍ Reuters ក្រុម​មេដឹកនាំ​ប្រទេស G20 នឹង​ស្ដីបន្ទោស​ការប្រើប្រាស់ ​ឬ​គំរាម​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm