ក្រសួងប្រៃសណីយ៍៖ ម្ចាស់បុរីមិនត្រូវទារលុយក្រុមការងារសេវាអ៊ីនធឺណិត ពេលចុះតបណ្ដាញដល់អ្នកប្រើប្រាស់

2022/11/15 07:26:44 pm        412

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បានអំពាវនាវដល់ម្ចាស់បុរី និង​អគារ​សហកម្ម​សិទ្ធិទាំងអស់ ​មិនត្រូវបង្កការរំខាន ឬទារប្រាក់ពីក្រុមការងារសេវាអ៊ីនធឺណិត ជាថ្នូរ​អនុញ្ញាត​ឲ្យ​ពួកគេចូលទៅតបណ្ដាញ ​ដល់អ្នកប្រើប្រាស់ ​ខណៈនៅមានម្ចាស់បុរី ​និងអគារសហកម្មសិទ្ធិ​មួយ​ចំនួនតូច ធ្វើសកម្មភាពបែបនេះ ។

យោងតាមសេចក្តីអំពាវនាវ របស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ​បានឲ្យដឹងថា បន្ទាប់​ពី​ក្រុមការងារលើកកម្ពស់គុណភាពសេវា​នៅតាមបុរី ​ក្នុងរាជធានីភ្នំពេញ ​ចំនួន៨ក្រុម បានចុះពង្រឹង​គុណភាព​សេវាទូរគមនាគមន៍តាមបុរី​ និងអគារសហកម្មសិទ្ធិ ​ក្នុងរយៈពេលកន្លងមក ដោយទទួល​បាន​នូវព័ត៌មានជាក់លាក់ ​អំពីឧបសគ្គមួយចំនួន ដែលធ្វើឲ្យមានការលំបាកក្នុង​ការតភ្ជាប់បណ្ដាញ​សេវាអ៊ីនធឺណិត ​ចូលក្នុងបុរី ​និងអគារសហកម្មសិទ្ធិមួយចំនួន ។

ក្រសួង បានអំពាវនាវថា ម្ចាស់បុរី ​និងអគារសហកម្មសិទ្ធិមួយចំនួន ​ត្រូវ​បញ្ឈប់ការទារលុយ ជាថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យតភ្ជាប់បណ្ដាញសេវាអ៊ីនធឺណិត​ ចូលក្នុងលំនៅដ្ឋាន​របស់អ្នកប្រើប្រាស់ នៅ​ក្នុងបុរី និងអគារសហកម្មសិទ្ធិ​ ដែលផ្ទុយនឹងច្បាប់ស្តីពី ​ទូរគមនាគមន៍ ។

ក្រសួងប្រៃសណីយ៍ ​បានបន្ថែមថា មិនត្រូវប្រតិបត្តិការផ្ដល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និង​គ្មាន​អាជ្ញាបណ្ណ​ពី​និយ័តករ​ទូរគមនាគមន៍កម្ពុជា ​នៅក្នុងបុរី ​និងអគារសហកម្មសិទ្ធិ ។

ក្នុងករណីម្ចាស់បុរី ​និងអគារសហកម្មសិទ្ធិមួយចំនួន ​នៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួងនឹង​ចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ ​ស្របតាមច្បាប់ស្តីពី ​ទូរគមនាគមន៍ និងលិខិតបទដ្ឋាន​គតិយុត្តិ​ជាធរមាន ។

ក្រសួង បានបញ្ជាក់ថា ប្រតិបត្តិករទូរគមនាគមន៍ ​និងសាធារណជន ដែលមានព័ត៌មានអំពី​សកម្មភាព​ដូចបានរៀបរាប់ខាងលើ ​សូមផ្ដល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាម​រយៈលេខទូរស័ព្ទ Hotline ៦៧៨៩ នឹងផ្ញើសារទៅកាន់អ៊ីម៉ែល [email protected]

កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ ​នៅតាមបុរីនានា ចំពោះការផ្ដល់អទិភាពឲ្យតែដៃគូរបស់ខ្លួន ក្នុងការ​តបណ្ដាញសេវាទូរស័ព្ទ ឬសេវាអ៊ីនធឺណិត​ គឺក្នុងបុរីទាំងអស់ត្រូវតែមានសេវាទូរស័ព្ទ និង​សេវាអ៊ីនធឺណិត​គ្រប់ក្រុមហ៊ុន​ ដើម្បីងាយស្រួលដល់ពលរដ្ឋអាចប្រើប្រាស់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm