អាជ្ញាធរខេត្ត ជំរុញឲ្យមន្រ្តីសុខាភិបាលត្រូវបន្តខិតខំពង្រឹងការចាក់វ៉ាក់សាំងបន្ថែម ជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា

2022/11/15 08:25:37 pm        444

ឧត្តរមានជ័យ៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បាន​ចូលរួមអបអរក្នុងពិធីប្រគល់ទទួលម៉ូតូ និង​គ្រឿង​សម្ភារបរិក្ខាវេជ្ជសាស្រ្ត ​ជូនដល់​មន្ទីរ​សុខាភិបាល​នៃរដ្ឋបាលខេត្តឧត្តរមានជ័យ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ (GIZ ) ប្រទេស​អាលឺម៉ង់ ​នៅមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍របស់​លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ​បានបញ្ជាក់ថា ក្នុង​ខេត្តឧត្តរមានជ័យ ចាប់ពីអំឡុងពេលមានកូវីដមកដល់បច្ចុប្បន្ននេះ ​ចំនួន​ពលរកឆ្លង​មកមាន​ចំនួន​សរុប ១៤៩ ០៨២នាក់​ស្រី ៦៧ ៣២៥នាក់ ក្នុង​នោះ​អ្នកជំងឺមាន ១៤ ៤៦៦នាក់ ជា​ពលករ​មានចំនួន ៧ ៥៦៤នាក់។

ដោយឡែកចំពោះលទ្ធផលនៃការចាក់វ៉ាក់សាំងលើកុមារចាប់ពីអាយុ៣ឆ្នាំ ដល់៤ឆ្នាំ សរុប ២៣៥ ៣២៩នាក់ ក្នុងនោះ​សម្រាប់មនុស្សធំពេញវ័យចាប់១៨ឆ្នាំឡើង សម្រាប់ដូសទី៣ ​និង​ដូសជំរុញ​ទី៤ និងទី៥ ចាក់បាន៧៨% ជាប់លំដាប់ថ្នាក់លេខ២ផងដែរ។

ក្នុង​ពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ ​​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​ដែល​ជា​កង​ទ័ព​អាវសទាំងអស់ ​ធ្វើយ៉ាងណាត្រូវបន្តយកចិត្តទុក​ដាក់​បំពេញតួរនាទីការងាររបស់ខ្លួន​បន្ថែម​ទៀត ក្នុង​ការផ្តល់​សេវាសាធារណៈ​ការ​ព្យាបាល​នៅ​តាម​មណ្ឌលសុខភាព និងនៅ​តាមគោលដៅ​ឈរជើង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវគោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ឲ្យបានល្អ​ចំពោះ​ការ​ផ្តល់សេវា​ផ្សេងៗ​ជូន​ដល់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា ​ការ​ខិតខំ​ជម្នះ​ពុះពារ​រាល់​ឧបសគ្គ​ទាំងអស់នេះហើយ ​ពិសេស​ក្នុង​អំឡុង​ពេល​វិបត្តិកូវីដ-១៩ ​បងប្អូន​ពិតជា​មានការ​ហត់នឿយ ​ប៉ុន្តែ​បងប្អូន​នៅ​តែ​បន្ត​ការងារ​យ៉ាង​សកម្ម​ដោយ​ពុំមាន​ការ​ត្អូញត្អែរ​នោះឡើយ​។ទាំងអស់នេះ​ បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​ទើប​យើង​អាចលុបបំបាត់ទាំង​ស្រុង​នូវ​ជំងឺឆ្លងកូវីដ-១៩ ​បាន​នៅ​កម្ពុជា៕ អត្ថបទ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm