បក្សនយោបាយស្នើពន្យារពេលចុះឈ្មោះបោះឆ្នោត ខណៈអ្នកនាំពាក្យ គ.ជ.ប ថា តាមច្បាប់ពុំអាចពន្យារបាន

2022/11/15 08:38:33 pm        529

ភ្នំពេញ៖ គណបក្សនយោបាយស្នើពន្យាពេលចុះឈ្នោះបោះឆ្នោត ​ខណៈឯកឧត្តម ហង្ស ពុទ្ធា អ្នកពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បញ្ជាក់ថា តាមច្បាប់ពុំអាច​ពន្យារពេល​បានឡើយ។

ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្វើឡើងបន្ទាប់ពីតំណាងគណបក្ស​នយោបាយ​ឯកភាពជាតិខ្មែរ ​ស្នើក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍​ទូទៅ​ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់, លទ្ធផល​បណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដោយ​មានការ​ចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ​និងតំណាងគណបក្សនយោបាយ ​ដឹកនាំ​ដោយឯកឧត្តម ឌុច សុច ប្រធានដឹកនាំកិច្ចប្រជុំ ​នៅថ្ងៃទី១៥ ​ខែវិច្ឆិកា​ ឆ្នាំ២០២២។

ឆ្លើយតបទៅនឹងសំណើអំពីការពន្យាពេលចុះឈ្មោះបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ពាក់ព័ន្ធ​នឹងសំណើនេះ គ.ជ.ប ពុំអាចពន្យាពេលបានឡើយ​ ដោយសារតាមច្បាប់របស់ គ.ជ.ប បាន​គណនាត្រឹមត្រូវទៅលើអាយុប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុគ្រប់១៨ឆ្នាំ ហើយអាច​ចូលរួម​បោះឆ្នោត នាឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា អំឡុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប ស្វាគមន៍​ដល់​ភាគីពាក់ព័ន្ធ ​បន្តចូលរួមតាមដាន ​ដើម្បីជាការរួមចំណែកដល់ការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទទួល​បានការចូលរួម​ពី​ប្រជាពលរដ្ឋឱ្យបាន​ទៅតាមការប៉ាន់ស្មាន។

គួរបញ្ជាក់ថា រយៈពេលប្រមាណ២៥ថ្ងៃកន្លងមកនេះ មាន​ប្រជាពលរដ្ឋអញ្ជើញ​ចុះឈ្មោះបោះឆ្នោត​ថ្នី​ចំនួន ៣៧៥.៤០៦នាក់ អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៦៤,២៤១នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យចំនួន ៣៣,៦៦៩នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០២,៧៥៧នាក់។ ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm