ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលឈើជ្រុងមួយកំណាត់បានធ្លាក់ចំត្រូវក្បាល នៅការដ្ឋានសាងសង់អគារមួយកន្លែង នាវេលាម៉ោងជាង ២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសុធារស់ ទល់មុខសកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ ជាបុគ្គលិក ផ្នែកដឹកជញ្ចូនក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food »។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងចុះធ្វើកោសល្យវិច្ច័យ នៅចំណុចកើតហេតុខាងលើ ។







