វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានមោទនភាពក្នុងការបណ្តុះបណ្តាល និងបញ្ចូលអ្នកវិទ្យាសាស្រ្តវ័យក្មេងជាង១២០០នាក់ ក្នុងទីផ្សារការងារ

2022/11/15 11:21:19 pm        1.1 K

ភ្នំពេញ ៖ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (ហៅកាត់ថា N.P.I.C) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមសាស្រ្តាចារ្យ និងជាអ្នកបណ្តុះបណ្តាលជំនាញ មានមោទនភាព ក្នុងការបណ្តុះបណ្តាលយុវជន និងបញ្ចូលអ្នកវិទ្យាសាស្រ្តវ័យក្មេងជាង១២០០នាក់ ក្នុងទីផ្សារការងារ។

​ការថ្លែងរបស់ឯកឧត្តម ប៊ុន ភារិន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មការ រៀបចំការប្រឡងបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា, កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឯកទេស, កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឯកទេស និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣ ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ឯកឧត្តម ប៊ុន ភារិន បានបន្តទៀតថា និស្សិតដែលត្រូវប្រលងបញ្ចប់ឆ្នាំនេះ មានចំនួនច្រើនដល់ទៅ១២១៨នាក់ និងសង្ឃឹមថាបេក្ខជនដែលប្រឡងថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ១០០% ដោយសារការប្រឹងប្រែងរៀនសូត្រ ក៏ដូចជាការប្រឹងប្រែងបង្រៀនពីអស់លោកបណ្ឌិត និងអស់លោកសាស្រ្តាចារ្យ។ បរិមាណនេះបើគិតជាចំនួនតួលេខមានទំហំធំ ប៉ុន្តែបើគិតជាបរិមាណដែលជាតម្រូវការនៅក្នុងទីផ្សារការងារ គឺមិនអាចគ្រប់នោះទេ។ ព្រោះជំនាញដែលត្រូវប្រឡងបញ្ចប់មានច្រើនណាស់រហូតដល់ទៅជិត៣០មុខជំនាញ ក៏ជាជំនាញដ៏ច្រើនលើសលប់មួយផងដែរ។ ក្នុងនោះយើងជាអ្នករៀបចំបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេង យើងត្រូវចាំទាំងអស់គ្នា ទាំងគ្រូ និងនិសិ្សត ហើយអ្វីដែលយើងមានគឺមូលដ្ឋានគ្រឹះ ចំណេះដឹង ក្នុងនាមយើងជាសាស្រ្តាចារ្យ បានបំពាក់ឲ្យនូវចំណេះដឹង ជំនាញ មានគ្រប់ជូនដល់សិស្ស និសិ្សត។ ជាពិសេសរៀនមែនទែន គ្រូបង្រៀនមែនទែន កូនសិស្សរៀនមែនទែន ហើយប្រឡងជាប់មែនទែន ក្នុងនោះទទួលបានគុណភាពមែនទែន ប៉ុន្តែបើបង្រៀនលេងៗ កូនសិស្សរៀនលេងៗ នៅពេលប្រឡងមែនទែន គឺមិនកើតនោះទេ។

បើតាមលោកសាស្រ្តាចារ្យ មុំ សាយ ប្រធានការិយាល័យសិក្សា និងជាប្រធានគណៈកម្មការកណ្ដាល បានឡើងធ្វើរបាយការណ៍ និងរាយការណ៍សង្ខេបស្តីអំពីការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតក្នុងឆ្នាំ២០២២ ជូនអង្គប្រជុំនាពេលនេះថា ក្នុងឆ្នាំ២០២២នេះ ជាការប្រលងលើកទី១៦ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតជាន់ខ្ពស់ បច្ចេកទេស លើកទី១៤ សម្រាប់ការការពារបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា, លើកទី៧ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ១.២.៣ និងជាលើកទី៣ សម្រាប់ការ ការពារបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា។ ឆ្នាំនេះមានសិស្ស/និស្សិតចូលរួមចំនួន១២១៨នាក់ មាននិស្សិតស្រីចំនួន១៨៩នាក់ ក្នុងនោះមាន៖ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា (Master) ចំនួន៥៥នាក់ ចែកជា២ជំនាញ គឺជំនាញវិស្វកម្មអគ្គិសនី និងជំនាញវិស្វកម្មសំណង់ស៊ីវិល, និស្សិតកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា (Engineering) ចំនួន៦៨៩នាក់ ចែកជា១៣ជំនាញ, និស្សិតកម្រិតជាន់ខ្ពស់បច្ចេកទេស/ឯកទេស (Diploma) ចំនួន២៣៣នាក់ ចែកជា០៩ជំនាញ និងសិស្សកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ ១.២.៣ មានចំនួន២៨២នាក់ ដែលត្រូវចែកជា០៣កម្រិតផងដែរ៕

​អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm