កសិករក្នុងខេត្តកំពង់ចាម មមាញឹកដាំដុះស្ដារឡើងវិញ ក្រោយទទួលបានស្រូវពូជពីរាជរដ្ឋាភិបាល

2022/11/15 11:35:35 pm        453

កំពង់ចាម៖ ប្រជាកសិករនៅខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការបង្កបង្កើនផលសាបព្រោះ ស្រូវពូជដែល​រាជរដ្ឋាភិបាលផ្តល់ឲ្យ ខណៈពួកគេលើកឡើងថា ពូជស្រូវនេះលូតលាស់បាន​ល្អប្រសើរ បន្ទាប់ពីរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ​និងជំនន់ទឹកភ្លៀង ។

ប្រជាកសិកររស់នៅក្នុងឃុំកៀនជ្រៃ ​នៃស្រុកកំពង់សៀម​ ខេត្តកំពង់ចាម ក្រោយទទួលរង​គ្រោះដោយ​សារជំនន់ទឹកភ្លៀងមួយរយៈមក ​ហើយបង្កឲ្យដំណាំស្រូវរងការខូចខាតនោះ ពេលនេះ​កំពុងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត។

កសិករជាច្រើន គ្រួសារ ដែលបានទទួលស្រូវពូជពីសម្តេចតេជោ ​លើកឡើងថា ពូជស្រូវដែល​ពួកគាត់​ទទួលបាននេះ ហើយយកមកសាបព្រោះម្តងទៀតនេះ ​សង្កេតឃើញថា មានការ​លូតលាស់បានល្អ ​ហើយពួកគាត់សង្ឃឹមថា នឹងទទួលបានទិន្នផលខ្ពស់ស្របពេល​ផ្ទៃដីស្រែមាន​ទឹកគ្រប់គ្រាន់។

ក្រោយពីទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គបានស្រកអស់ ប្រជាកសិករបានសាបព្រោះម្តងទៀត និង​ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានផ្តល់ពូជ​ស្រូវ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា​ មកផ្តល់ជូនកសិករដែលរងគ្រោះកាលពីថ្មីៗនេះ ដើម្បីជួយ​សម្រួលជីវភាពរបស់ពលរដ្ឋ​ និងស្ដារឡើងវិញ បានទាន់ពេលវេលា។

សូមជម្រាបថា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ផ្ទៃដីស្រែដែលរងការខូតខាតដោយសារជំនន់ភ្លៀង និង​ទឹកជំនន់ទន្លេមេគង្គសរុបជាង ​៧៩១៥ហិចតា លើ៩ស្រុក ស្មើនឹងប្រជាកសិករចំនួន ១០៦៨២គ្រួសារ​ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយខេត្តកំពង់ចាម៕អត្ថបទ៖ ថុង សីហា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm