
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel បានអំពាវនាវឲ្យធ្វើរឿងបន្ថែមទៀត ដើម្បី បញ្ចុះបញ្ចូលភាគីទាំងអស់របស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20ដាក់សំពាធបន្ថែមទៀតលើរុស្ស៊ី សម្រាប់ការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែន ហើយលោកបានរិះគន់ទីក្រុងម៉ូស្គូ សម្រាប់ការធ្វើឲ្យកើតមានវិបត្តិថាមពលសកល និង ស្បៀងអាហារ ដោយសារសង្រ្គាមគ្មានហេតុផលមួយនេះ។
លោក Michel បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកិច្ចប្រជុំកំពូល G20ថា មធ្យោបាយល្អបំផុតតែមួយគត់ ដើម្បីបញ្ចប់វិបត្តិស្បៀងអាហារ និងថាមពល គឺរុស្ស៊ីត្រូវតែបញ្ចប់សង្រ្គាមគ្មានហេតុផលមួយនេះ និងគោរពច្បាប់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ(UN)៕