សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានព្រះរាជអំណោយដល់កាកបាទក្រហមកម្ពុជា

2022/11/16 12:37:59 am        98

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២២នេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រោសព្រះរាជទានព្រះរាជអំណោយមួយចំនួន និងផ្តល់អាហារូបករណ៍១០០% ចំនួន ១០០នាក់ ថ្នាក់បរិញ្ញាបត្រ” ជូនកាកបាទក្រហមកម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌។ ​

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយ ចំពោះសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ក្នុងគ្រោះមហន្តរាយផ្សេងៗ។ លោកជំទាវបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ គឺជាលើកទី៤ហើយ ដែលសម្តេចយាង នាំយកព្រះរាជអំណោយជាច្រើនជូនដល់ កាកបាទក្រហមកម្ពុជា រួមទាំងផ្តល់អាហារូបករណ៍១០០% ចំនួន១០០នាក់ ថ្នាក់បរិញ្ញាបត្រ” ជូនដល់និសិ្សតក្រីក្រទៀតផង។

ស្ថិតនៅក្នុងឱកាសដ៏សែនវិសេសវិសាលនេះ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុត ដែលបានការអនុញ្ញាតពីសម្តេចប្រធាន កាកបាទក្រហមកម្ពុជា បានដឹកនាំព្រះមន្ត្រីសង្ឃ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្រ្តីបុគ្គលិក និងក្រុមការងារមនុស្សធម៌របស់សម្តេចនាំយកនូវ “ព្រះរាជអំណោយទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានខិតខំប្រឹងប្រែង លើកមុខមាត់កម្ពុជាយើង មានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ។

សម្តេចមានព្រះរាជសង្ឃដិកាបន្តទៀតថា ការផ្តល់អំណោយជូនកាកបាទក្រហមកម្ពុជានាពេលនេះ គឺជាការរួមចំណែកមួយ​យ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលជួបប្រទះការខ្វះខាត​ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ រាល់សកម្មភាពមនុស្សធម៌ទាំងអស់ គឺស្តែងចេញឱ្យឃើញអំពីសន្តានចិត្ត “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ”។

សូមបញ្ជាក់ថាព្រះរាជអំណោយនាពេលនេះរួមមាន៖ អង្ករ10តោន, មី100កេស, ត្រីខ15កេស, ទឹកស៊ីអីវ100យួរ, ទឹកត្រី 100យួរ, ទឹកក្រូច100កេស, និងទឹកសុទ្ធ 200កេស និងផ្តល់អាហារូបករណ៍១០០% ចំនួន១០០នាក់ ថ្នាក់បរិញ្ញាបត្រ” នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជូនដល់និសិ្សតក្រីក្រ៕ អត្ថបទ ៖ សំ ងីម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm