
អន្តរជាតិ៖ ទីតាំងបិទការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានមើលឃើញមាននៅតាមតំបន់មួយចំនួនក្នុងទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ខណៈដែលពួកគេចាប់ផ្តើមបញ្ឈប់ការធ្វើតេសត្តតាមទម្លាប់ក្នុងតំបន់សហគមន៍ រយៈពេលប៉ុន្មានថ្ងៃក្រោយប្រទេសចិន ប្រកាសដកចេញវិធានការទប់ស្កាត់វីរុរសមួយនេះរបស់ខ្លួន។
ការផ្លាស់ប្តូរបទបញ្ជានេះ បានកើតមានឡើង បើទោះបីជាទីក្រុងធំៗមួយចំនួន រួមទាំងទីក្រុងប៉េកាំង រកឃើញករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុតកាលពីថ្ងៃចន្ទ ធ្វើឲ្យកើតមានក្តីបារម្ភតាមតំបន់សហគមន៍មួយចំនួន ស្របពេលដែលករណីឆ្លងទូទាំងប្រទេសនៅតែបន្តហក់ឡើងខ្ពស់៕