សម្ដេច​តេ​ជោ​ ៖ កម្ពុជា​កំពុង​ឋិត​នៅ​មាត់​ជ្រោះ​មរណៈ​ នៃ​ជំងឺ​កូ​វីដ​-១៩​ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់

2021/04/27 09:59:58 am        33

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​បន្ត​រួមគ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ​ក្នុងការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ-​១៩ ​ជាពិសេស​យកឈ្នះ​ឲ្យ​បាន​លើ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​បំផុត ​ខណៈ​ពេលនេះ​កម្ពុជា​យើង​បាន​កំពុង​ស្ថិត​នៅលើ​មាត់ជ្រោះ​មរណៈ​ហើយ​នោះ​។

ថ្លែង​នៅក្នុង​សារ​សំឡេង​ពិសេស​មួយ​កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ​ស្តីពី​វិធាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នោះ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើកឡើងថា ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​ស្ថិត​លើ​មាត់ជ្រោះ​នៃ​មរណៈ​ហើយ​បើ​បងប្អូន​ជនរួមជាតិ​មិន​រួមគ្នា​ជម្នះ​ទេនោះ ​វា​នឹង​ឈាន​ទៅរក​មរណៈ​មិន​ខាន ហើយ​ការដែល​រាជរដ្ឋាភិបាល​ធ្វើការ​បិទ​ខ្ទប់​នូវ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​នេះ ​គឺ​ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​រ​បស់​បង​ប្អូន​ជនរួមជាតិ ស្រប​ពេល​ដែល​ការឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​ចេញពី​ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» មិនទាន់​មាន​ពន្លឺ​ណាមួយ​ថមថយ​នៅឡើយ​នោះ​។

ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា ​វិធានការ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ចេញពីផ្ទះ ​និង​បិទ​អាជីវកម្ម​ មិន​ចាំបាច់ខ្លះ​ នាពេលនេះ គឺ​មិនមែនជា​ការសម្លាប់​បង​ប្អូន​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​ដើម្បី​ជួយ​ថែរក្សា​សុខុមាលភាព​ និង​សេចក្តី​ស្លាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ​ខណៈ​ការឆ្លង​រីក​រាលដាល​កាន់តែច្រើន​ និង​ការស្លាប់​ដោយសារ​មេរោគ​កូ​វីដ​១៩​នេះ​ មាន​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានបញ្ជាក់​ដល់​ជនរួមជាតិ​ផងដែរ​ថា ​ការបិទ​ខ្ទប់​នូវ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ ​នឹងមិន​ធ្វើ​ឲ្យ​បងប្អូន​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ការបិទ​ខ្ទប់​នោះ​ដាច់បាយ ​ដាច់ទឹក និង​ភ្លើង​នោះទេ ខណៈ​សេវាកម្ម​ចាំបាច់​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃនោះ​ នឹង​ដំណើរការ​ជា​ធម្មតា​ រួមទាំង​មានការ​ឧបត្ថម្ភ​ខ្លះ​ពីរ​ដ្ឋ​ដែរនោះ​៕


​អត្ថបទ​ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm