សភា​កម្ពុជា​នឹង​ចាប់​ផ្តើម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA​ចាប់ពី​ថ្ងៃ​ទី​២០-២៥

2022/11/15 06:10:15 pm        593

​ភ្នំពេញ៖ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA លើក​ទី​៤៣ ក្រោម​មូលបទ «​បោះជំហាន​ជាមួយគ្នា ដើម្បី​និរន្តរភាព បរិយាប័ន្ន និង​ភាព​ធន់​របស់​អាស៊ាន​» ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខណៈ​កិច្ចប្រជុំ​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​មតិយោបល់​គ្នា​ ក្នុងការ​ដោះស្រាយ​រួមគ្នា រាល់​បញ្ហា​ក្នុង​តំបន់ និង​ពិភពលោក​។​

​អន្តរសភា អាយ​ប៉ា គឺជា​វេទិកា​របស់​បណ្តា​ប្រទេស​អន្តរ​សភា នៃ​សមាជិក​អាស៊ាន ដែល​តំណាង​ឲ្យ​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន​ជិត​៧​រយ​លាន​នាក់​ក្នុង​វិស័យ​នីតិប្បញ្ញត្តិ ហើយ​ការ​បើក​កិច្ចប្រជុំ​រួមគ្នា​ដ៏​ធំ​នេះ គឺ​ក្នុង​គោលបំណង​ប្រមូល​នូវ​មតិ យោបល់ ទស្សនៈ​ក្នុងនាម​តំណាង​ពលរដ្ឋ ក្រោម​ចក្ខុវិស័យ​ទូលំទូលាយ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​ពិភពលោក ដែល​បាន​ជះឥទ្ធិពល​ដល់​អាស៊ីអាគ្នេយ៍ និង​ក៏​ដើម្បី ជំរុញ​ឲ្យ​មាន​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ជាដើម​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​ប្រតិភូ​សមាជិកសភា​ទាំងអស់​ក្នុង​តំបន់​ជួបជុំគ្នា​ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ទស្សនវិស័យ​នានា នៅ​ក្នុង​គ្រួសារ​របស់ខ្លួន​(AIPA) ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ក៏ដូចជា​ប្រជាជាតិ​នៅក្នុង​ពិភពលោក​ទាំងអស់​ផងដែរ​។​

​សូម​បញ្ជាក់ថា កិច្ចប្រជុំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គឺ​បាន​ជួបប្រជុំគ្នា​ដោយ​ផ្ទាល់​ជា​លើកដំបូង បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​៤១​ដែល​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ និង​លើក​ទី​៤២​ប្រទេស​ប្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ បាន​ត្រឹមតែ​ប្រជុំ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ​ដោយសារតែ​បញ្ហា​រាតត្បាត​នូវ​មេរោគ​កូ​វីដ​១៩​។​

​ការដែល​កម្ពុជា​មានលទ្ធភាព​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA​នេះ ដោយផ្ទាល់ គឺ​ដោយសារតែ​កម្ពុជា​មាន​នូវ​សុខ​សន្តិភាព ស្ថិរ​សភាព​នយោបាយ គ្មាន​អំពើ​ភេរវកម្ម និង​បាន​គ្រប់​គ្រង់​ស្ថានភាព​នៃ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​បានល្អ​ប្រសើរ ហើយ​កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វើឡើង តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដ៏ទៃទៀត​នោះ​៕​អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am