
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រលប់មកកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទា ប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ពេលសម្ដេច បានអញ្ជើញទៅដល់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅទីនោះ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានឆ្នាំ២០២២ ដែលជាភ្ញៀវពិសេសរបស់ប្រទេស G20 បានអញ្ជើញទៅដល់កោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេស G20 នៅឥណ្ឌូណេស៊ី ដែលត្រូវរៀបចំធ្វើពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី១២ ខែវិ ច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្រាប់កិច្ចប្រជុំកំពូល G20 តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ» សម្តេចតេជោត្រូវអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងស ម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។
ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវអញ្ជើញចូលរួមកម្មវិធីអា ហារពេលល្ងាច ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។
ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអា ទិភាពសំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC វិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល ត្រូវអញ្ជើញចូលរួមក្នុង«កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹក នាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ត្រូវអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏ត្រូ វថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី«ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។
អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត ត្រូវអញ្ជើញចូលគាល់ព្រះបាទ មហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ត្រូវមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។
យ៉ាងនេះក្ដីដោយសារបញ្ហាកូវីដ បានធ្វើឱ្យកម្មវិធីទាំងអស់ ទាំងនៅកិច្ចប្រជុំកំពូល G20 និង APEC ត្រូវលុបចោលទាំងអស់។
តាមរយៈហ្វេសប៊ុកផ្ទាល់របស់សម្ដេច នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្ដេចតេជោបានសរសេរថា«បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ-១៩។ មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែ លច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូណេស៊ី បានយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជ មានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ»។
ជាមួយនឹងសំណេររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបែបនេះ បណ្ដាមន្ត្រីជាន់ខ្ពស់, មន្ត្រីរាជការ និងក ងកម្លាំងគ្រប់ប្រភេទ រួមទាំងពលរដ្ឋកម្ពុជាទាំងអស់ផង បានគោរពជូនពរដល់សម្ដេចតេជោនាយករដ្ឋ មន្ត្រី សូមបានស្បើយសះ និងជាដាច់ស្រឡះពីជំងីនេះឱ្យបានឆាប់៕ដោយ៖ គង់ ឌិន



