សហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ កំពុងស៊ើបអង្កេតរបាយការណ៍គ្រាប់មីស៊ីលរុស្ស៊ីធ្លាក់នៅប៉ូឡូញសម្លាប់មនុស្ស២នាក់

2022/11/16 04:37:46 pm        455

សម្ព័ន្ធណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកំពុងស៊ើបអង្កេត របាយការណ៍ដ៏គួរឲ្យបារម្ភថាមីស៊ីលរបស់រុស្ស៊ីនៅពីក្រោយការផ្ទុះដ៏ខ្លាំងក្លានៅក្នុងប្រទេសប៉ូឡូញជិតព្រំដែនអ៊ុយក្រែន។ 

អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ជាក់របាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ដែលថាមីស៊ីលរបស់រុស្ស៊ី បានធ្លាក់ក្នុងភូមិ Przewodow ភាគខាងកើតរបស់ប៉ូឡូញសម្លាប់មនុស្ស២នាក់។ 

ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg  ក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda រួចហើយ ហើយថាសម្ព័ន្ធយោធាមួយនេះ នឹងតាមដានស្ថានភាពនេះ និងប្រឹក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

ប្រទេសប៉ូឡូញ និយាយថាគ្រាប់រ៉ូកែតផលិតដោយរុស្ស៊ីមួយគ្រាប់បានធ្លាក់លើភូមិមួយ និងបានសម្លាប់មនុស្ស២នាក់ ដែលធ្វើឲ្យភាពតានតឹងឡើងកំដៅកាន់តែខ្លាំង នៅតំបន់ភាគខាងកើតរបស់អឺរ៉ុប ជាទីដែលសម្ព័ន្ធយោធាណាតូ បានព្រមានជាច្រើនខែមកនេះពីគ្រោះថ្នាក់ហៀរចេញពីសង្រ្គាមរបស់លោក Vladimir Putin នៅអ៊ុយក្រែន។ 

បណ្ដាឯកអគ្គរដ្ឋទូតរបស់សម្ព័ន្ធណាតូ នឹងជួបគ្នានោះថ្ងៃពុធនេះ តាមសំណើរបស់ប៉ូឡូញផ្អែកលើមាត្រាទី៤របស់សម្ព័ន្ធយោធានេះ ក្រោយការផ្ទុះបណ្ដាលមកពីមីស៊ីល។

ប្រទេសប៉ូឡូញ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ក្រោយលើកឡើងថាមីស៊ីលផលិតដោយរុស្ស៊ី បានបង្កឲ្យមានការផ្ទុះ នៅក្នុងប្រទេសរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm