ឥណ្ឌា៖ ករណីឆ្លងថ្មីជំងឺ COVID-19 បានកើនឡើងខ្ពស់បំផុតជាង ១៨ម៉ឺននាក់ ក្នុងរយៈពេល១ថ្ងៃ កាលពីថ្ងៃពុធ ស្របពេលដែលទីក្រុងម៉ុមបៃ គ្រោងនឹងបិទនៅពាក់កណ្តាលយប់នេះ ប៉ុន្តែក្រុមធម្មយាត្រា រាប់ម៉ឺននាក់នៅតែធ្វើពិធីសាសានារបស់ពួកគេក្នុងទន្លេគង្គា នៅតំបន់ភាគខាងជើងប្រទេស។
ទិន្នន័យពីក្រសួងសុខាភិបាល បង្ហាញថា ឥណ្ឌា រាយការណ៍ករណីឆ្លងថ្មី ១៨៤.៣៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ធ្វើឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ជាង ១៣.៩លាននាក់ និងករណីស្លាប់ ១៧២.០៨៥នាក់ ។
ក្រោយរាយការណ៍ករណីឆ្លងថ្មីជាង ១ម៉ឺននាក់ ក្នុងរយៈថ្ងៃ កាលពីដើមឆ្នាំនេះ ឥណ្ឌា បានក្លាយជាប្រទេសរងផលប៉ះពាល់ខ្លាំងជាគេបំផុតនៅលើពិភពលោក ចាប់តាំងពីថ្ងៃទី ២ ខែមេសារហូតមក ។ រដ្ឋាភិបាល បានថ្កោលទោសការខកខានលក្ខណៈជាសកល ក្នុងការទប់ស្កាត់ការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងចំណោមប្រជាពលរដ្ឋ ១.៣៩ពាន់លាននាក់របស់ពួកគេ ។
ការហក់ឡើងខ្ពស់ករណីឆ្លងនេះដែរ បានកើតមានឡើង ស្របពេលដែលរដ្ឋអ្នកមានបំផុត មហារ៉ាស្រ្តា របស់ឥណ្ឌា ដែលជាចំណុចកណ្តាលនៃករណីឆ្លងជំងឺ COVID-19រលកទី២នោះ គ្រោងនឹងបិទរដ្ឋ រហូតដល់ដំណាច់ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាល៕ អត្ថបទ៖ សារ៉ាត់