បាល់ទាត់៖ ក្រុមជម្រើសជាតិអង់គ្លេសបានធ្វើដំណើរទៅដល់ទឹកដីកាតាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022។ មុនពេលចេញដំណើរពីទឹកដីអង់គ្លេស ក្រុមរបស់លោក Gareth Southgate ត្រូវបានអ្នកគាំទ្រជាច្រើនជូនដំណើរ និងបានជួបសំណេះសំណាលជាមួយព្រះអង្គម្ចាស់ William ផងដែរ។

កីឡាករទាំង ២៦នាក់របស់អង់គ្លេសនឹងចំណាយពេលហ្វឹកហាត់ នៅទឹកដីកាតាពីរបីថ្ងៃនៅទីលានហ្វឹកហាត់ក្បែរទីក្រុងដូហា មុនពេលចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួន។ អង់គ្លេសនឹងត្រូវជួបអ៊ីរ៉ង់មុនគេនៅក្នុងពូល B នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះមុនបន្តជួបជាមួយអាមេរិក និងវែល។ អង់គ្លេសកំពុងព្យាយាមធ្វើឱ្យបានល្អយ៉ាងហោចណាស់ប្រសើរជាង World Cup 2018 នៅរុស្ស៊ីកន្លងទៅដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែចាញ់ក្រូអាស៊ីក្នុងម៉ោងបន្ថែម ១៥នាទីពីរដង ២-១ បើទោះជា Kieran Trippier ជាអ្នកស៊ុត Freekick នាំមុខមុនក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ