លោក ​Lavrov៖​ លោកខាងលិច​ព្យាយាម​យក​ពង្រាង​សេចក្ដីសម្រេច​របស់​មេដឹកនាំ​ G20​ ជា​លេស​នយោបាយ

2022/11/16 05:33:00 pm        401

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច​ពីបទ​ព្យាយាម​យក​ពង្រាង​សេចក្ដីសម្រេច​ របស់​មេដឹកនាំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​ទាំង​២០ ឬ G20 ដើម្បី​ថ្កោលទោស​ទីក្រុង Moscow​។

​លោកបាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ជាទី​ដែល​លោក​កំពុង​ចូលរួម​ជំនួប​កំពូល G20​។ ​លោក Lavrov បាន​និយាយថា វិធានការ​ថាមពល​ដែលបង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេស​លោកខាងលិច បាន​បង្ក​ឲ្យ​ស្ថានភាព​កាន់តែ​ដុនដាប​នៅក្នុង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ​លោក​ថា រុស្ស៊ីបាន​អំពាវនាវ​ដល់​ប្រទេស​លោកខាងលិច​កុំ​ឲ្យ​ប្រើ​បញ្ហា​នេះ​ជា​ហេតុផល​នយោបាយ​។ ​កាលពី​ថ្ង​អង្គារលោក Lavrov ក៏បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ផងដែរដែល​កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កោះ​បាលីសម្រាប់​ជំនួប G20។

​លោក Lavrov បានបញ្ជាក់​ពី​ជំនឿ​ជឿជាក់ថា ​រុស្ស៊ី និង​ចិននឹង​នៅតែ​រក្សាបាន​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។​ ​លោក Lavrov ក៏បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​ថា ​លោក​បាន​មានការ​សន្ទនា​ខ្លី​មួយ​ជាមួយ​ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz នៅ​ជំនួប G20។ លោក Lavrov បាន​ប្រាប់​មេដឹកនាំ​ទាំង​២ ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​រារាំង​ដំណើរការ​ចរចា​ជាមួយ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm