Man Utd បើក​កញ្ចប់​លុយ ១៥០​លាន​ផោន​ទិញ​អ្នក​ជំនួស Ronaldo ខណៈ Mbappe ជា​ជម្រើស​ទី១

2022/11/16 05:44:31 pm        131

​​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ដឹងថា​ត្រៀម​កញ្ចប់​ថវិកា ១៥០លាន​ផោន​ក្នុងការទិញ​ខ្សែប្រយុទ្ធ​ជួរមុខ​ដើម្បី​ជំនួស Cristiano Ronaldo ដែល​នឹងត្រូវ​ចាក​ចេញពី​ក្លិប នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ជាច្រើន​នៅ​អង់គ្លេស​។

​​សារព័ត៌មាន The Mirrors និង Daily Mail បានឱ្យដឹងថា ​ទឹក​ប្រាក់ ១៥០លាន​ផោន​នេះ Manchester United បានដាក់​គោលដៅ​កីឡាករ ៣នាក់​ដែល​ក្នុងនោះ​ខ្សែប្រយុទ្ធ​បារាំង​របស់ PSG, Kylian Mbappe គឺជា​ជម្រើស​ទី១​។ ​​ការសំរេច​បើក​កញ្ចប់​ថវិកា ១៥០លាន​ផោន​របស់ Manchester United ក្នុងការ​ចាប់អារម្មណ៍​លើ Kylian Mbappe នេះ​គឺ​បន្ទាប់ពី Cristiano Ronaldo បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan និង​បាន​បើក​កាយ​រឿងរ៉ាវ​ជាច្រើន​ពី​ការមិន​ពេញ​ក្លិប​របស់ខ្លួន បូករួម​ទាំង​អ្នកចាត់ការ Erik ten Hag អតីត​អ្នកចាត់ការ Ralf Rangnick ជាពិសេស​គឺ​សំដៅលើ​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazers​។

​​Manchester United ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ធំៗ​មិន​ច្រើន​ទេ​ដែល​អាច​រ៉ាប់រង​ប្រាក់​ឈ្នួល ៥០០.០០០ផោន​ក្នុង​មួយ​សប្តាហ៍​របស់ Kylian Mbappe បាន​។ ​​គេ​មិនទាន់មាន​ការឆ្លើយតប​ផ្លូវការ​ណាមួយ​ឡើយ​ពី​កីឡាករ​បារាំង រឺ​ក្លិប Paris Saint Germain នៅឡើយ​។ ​​ក្រៅពី Mbappe, Manchester United ក៏​ត្រៀម​កីឡាករ​ពីរ​នាក់​ទៀត​ជា​ជម្រើស​ប្រសិន​ការចរចា​ជាមួយ Mbappe បរាជ័យ​គឺ​រួមមាន​ខ្សែប្រយុទ្ធ​ជួរ​មុន​អង់គ្លេស Harry Kane និង​កីឡាករ​របស់ Napoli, Victor Osimhen៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        138
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm