អតីត​ប្រធានាធិបតី​ Donald Trump ប្រកាស​​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៤

2022/11/16 06:08:39 pm        398

​អាមេរិក៖ អតីត​ប្រធានាធិបតី​លោក Donald Trump ដែល​មានបំណង​ក្លាយជា​អគ្គមេបញ្ជាការ​លើក​ទី២ តែ​ម្នាក់​គត់ដែល​មិន​ត្រូវបាន​ជាប់ឆ្នោត​ ២​អាណត្តិ​ជាប់​គ្នាបានប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​ថា រូបលោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០២៤​។

​លោក Trump បាន​និយាយថា ដើម្បី​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ និង​រុងរឿង​ជាថ្មី នៅ​យប់​នេះ ខ្ញុំ​កំពុង​ប្រកាសពី​បេក្ខភាព​របស់ខ្ញុំ​ជា​ប្រជាធិបតី​សម្រាប់​សហរដ្ឋអាមេរិក។ ​យុទ្ធនាការដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​របស់លោក Trump បាន​កើតឡើង ​ស្របពេល​អតីត​ប្រធានាធិបតី​រូបនេះព្យាយាម​ទាក់ទាញ​ការចាប់អារម្មណ៍ ក្រោយ​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ មិនសូវ​ទទួលបាន​ជោគជ័យ រួមទាំង​ការ​ចាញ់​របស់​បេក្ខភាព​មួយចំនួន​គាំទ្រ​ដោយ​លោក ​Trump និង​ការស្ដីបន្ទោស​ជា​បន្តបន្ទាប់​ដែល​កើតមានឡើង​ចាប់​តាំងពី​ថ្ងៃ​បោះឆ្នោត​មក​។

​គណបក្ស​សាធារណរដ្ឋ​បាន​បរាជ័យ​ក្នុងការ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ទោះ​មានការ​ខិតខំប្រឹងប្រែងរបស់​ពួកគេ​ដើម្បី​បំពេញ​អាសនៈ​ទូទាំង​រដ្ឋ​ជាច្រើន​ក៏ដោយ ហើយ​មក​ទល់​នឹង​ពេលនេះនៅ​មិនទាន់​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​នៅឡើយ ដោយ​មានតែ ២១៧​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួតប្រជែង ដែល​ត្រូវការ​អាសនៈ​រហូតដល់ ២១៨​ ដើម្បី​ឈ្នះ​ដំណើរ​វិវឌ្ឍន៍​ទាំងនេះ បាន​បង្ខំ​ឲ្យលោក Trump និង​មេដឹកនាំ​គណបក្ស​ដទៃ​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ព្យាយាម​ការពារ​ខ្លួន ខណៈ​ពួកគេ​ប្រឈម​នឹង​ការរិះគន់​ខ្លាំង​ពី​មន្ត្រី​ថ្នាក់ខ្ពស់​នៅ​ក្នុង​បក្ស​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm