បាល់ទាត់៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Aaron Lennon បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយនៅក្នុងវ័យ ៣៥ឆ្នាំ។ Aaron Lennon បានចាប់ផ្តើមលេងបាល់ទាត់អាជីពនៅ Leeds United មុនពេលចំណាយពេល ១០ឆ្នាំជាមួយ Tottenham Hotspur និងបន្តទៅ Everton Burnley និងក្លិបទួកគី Kayerispor។
Lennon ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ២១លើក និងបានចូលរួម World Cup ពីរលើកនៅឆ្នាំ២០០៦ និង ២០១០។ សរុបការបង្ហាញខ្លួនឱ្យក្លិបអាជីព Aaron Lennon លេងបានសរុប ៤៧៩ប្រកួតរកបាន ៣៧គ្រាប់។ សមិទ្ធផលរបស់ Lennon មានតែមួយប៉ុណ្ណោះគឺឈ្នះពាន League Cup ជាមួយ Spurs នៅឆ្នាំ២០០៨៕
អត្ថបទ៖នាង សុភាវុធ