រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនទេសចរជាតិអន្តរជាតិ បានចូលរួមបង្កើតការងារផ្ទាល់ជាង៣ម៉ឺននាក់

2022/11/16 09:27:07 pm        488

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា កំណើន​ភ្ញៀវទេសចរជាតិ​អន្តរជាតិបច្ចុប្បន្ន បានជំរុញអាជីវកម្មទេសចរណ៍ជាង ២៧០០ទីតាំង​បានបើក​ដំណើរ​ការឡើងវិញ​ និងបានបង្កើតការងារឡើង​បានប្រមាណជាង ៣ម៉ឺននាក់។

ថ្លែងក្នុងពិធីបើកពិព័រណ៍ស្តីពីវិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ” នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន លើកឡើងថា​ ក្នុងអំឡុងពេលដែល ​កម្ពុជាកំពុងជួបវិបត្តិការររាតត្បាតមេរោគកូវីដ១៩ នៅក្នុង​ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍​ដែលទទួលរងផលប៉ះពាល់ និងបានបិទ-ផ្អាកសរុបប្រមាណ ៣ ៩១៥​ ទីតាំង ​ស្មើនឹងប្រមាណ ៤១% នៃចំនួនអាជីវកម្មសរុប ​និងប៉ះពាល់បុគ្គលិកប្រមាណ ៥៣ ៥៣៤ នាក់ ​ស្មើនឹងប្រមាណ ៤៥% នៃចំនួនបុគ្គលិកសរុប។ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ២០២២នេះ មាន​អាជីវកម្មទេសចរណ៍ប្រមាណ ២,៧០៨ទីតាំង បានបើកឡើងវិញ ​និងបុគ្គលិកធ្លាប់រងប៉ះពាល់ ទទួល​បានការងារវិញប្រមាណ ៣១,១០៥នាក់ ​និងបង្កើតការងារដោយ​ប្រយោលក្នុងវិស័យ​ទេសចរណ៍​រាប់ម៉ឺនកន្លែងទៀត។

ឯកឧត្តម ថោង ខុន ក៏បានរំលឹកឡើងវិញដែរថា អាជីវកម្មទេសចរណ៍ក្រោមការគិតគូយ៉ាងយក​ចិត្តទុក​ដាក់​ពីប្រមុខ្ថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ គិតត្រឹមថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០២២ បានបើក​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ​ពីរាជរដ្ឋាភិបាលមាន​ចំនួន ២៣,០១០ នាក់ ស្មើនឹង ជាង ៩លានដុល្លាអាម៉េរិក និង​បានអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ ​និងជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា ដែល​រាជរដ្ឋាភិបាលទំហំទឹកប្រាក់សហហិរញ្ញប្បទាន ១៥០លានដុល្លារអាមេរិក ​ដែលមកដល់ថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០២២ ​គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចីជូនអាជីវកម្មទេសចរណ៍ចំនួន​ ២០៧ទីតាំង មាន​ទំហំទឹកប្រាក់ចំនួន ២៧,២៤លានដុល្លារអាមេរិក ស្មើនឹង១៨,១៦%​ នៃទំហំឥណទានសរុប។

ឯកឧត្តម ថោង ខុន ថ្លែងដែរថា ​មាន​កត្តាជោគជ័យ ​ដែលបាន​រុញច្រាន​វិស័យ​ទេសចរណ៍កម្ពុជា​ឱ្យ​ឆ្លងផុត​ដំណាក់​កាលដ៏លំបាក់នេះ ​ជោគជ័យយុទ្ធសាស្ត្រផ្ការីក ចាក់ស្រោចវ៉ាក់សាំង​ដើម្បីបង្កើត​ភាព​ស៊ាំ​ក្នុងសហគមន៍ ​បន្ថែមពីលើគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គមសម្រាប់វិស័យទេស​ចរណ៍​បានចំនួន១០ជុំ ​ដែលបានគាំទ្រលើបញ្ហាពន្ធដារ​ ការបង់ប្រាក់សោធននិវត្ត និងជំនួយប្រាក់​ឧបត្ថម្ភដោយផ្ទាល់ដល់បុគ្គលិកដែលរងផលប៉ះពាល់ពីអាជីវកម្មដែលបានផ្អាកសកម្មភាពជាដើម៕ អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm