Ronnie O’Sullivan ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ស្នូកឃ័រ UK Championship

2022/11/16 09:31:07 pm        68

​ស្នូកឃ័រ៖ ​ជើងឯក​ពិភពលោក​ស្នូកឃ័រ ៧សម័យ Ronnie O’Sullivan បាន​បន្តដំណើរ​ឈានឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​ពានរង្វាន់ UK Championship​។ ​កីឡាករ​អង់គ្លេស​វ័យ ៤៦ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡា​ករវែល Matthew Stevens ដោយ​លទ្ធផល ៦-២ហ្វ្រេ​ម​ក្នុង​ដំណើរ​ស្វែង​រកពាន UK Championship លើក​ទី៨ ក្នុង​អាជីព​។

​ចំណែកឯ​កីឡាករ​អង់គ្លេស Stuart Bingham ក៏បាន​បន្តដំណើរ​ទៅមុខ​ដែរ​ ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ​អង់គ្លេស Liam Highfield ៦-២ហ្វ្រេ​ម​។​ ​Stuart Bingham ដែលជា​ជើងឯក​ពិភពលោក​ឆ្នាំ២០១៥ ធ្វើមិនសូវ​បានល្អ​ប៉ុន្មាន​ទេ​ក្នុង​ការប្រកួត​នេះដោយ​វាយ​មួយ​ឈើ​ខ្ពស់បំផុត​បាន​ត្រឹម ៦១ពិន្ទុ ​តែ​កីឡាករ​វ័យ ៤៦ឆ្នាំ​រូបនេះ​នៅតែ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ដើម្បី​ស្វែងរក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ UK Championship នេះ​ជា​លើកដំបូង​ដោយ​នឹងត្រូវ​ជួប​ជាមួយ Joe Perry នៅ​ជុំ​ទី២​។

​​ងាក​មក​កីឡា​ករវែល Mark Williams បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ Jamie Clarke ៦-៣ហ្វ្រេ​ម​។ កីឡាករ​វ័យ ២៨ឆ្នាំ Jamie Clarke បាន​យកឈ្នះ ៣ហ្វ្រេ​ម​ចុងក្រោយ​ដើម្បី​ជុំ​ទី២ UK Championship នេះ​ជា​លើក​ទី២ ប៉ុណ្ណោះ​ក្នុង​អាជីព​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ចិន​ជើងឯក​បី​សម័យ Ding Junhui​។ ​រីឯ​កីឡាករ​ចិន​មួយរូប​ទៀត​បច្ចុប្បន្ន​ឈរ​លេខ ១៥ ពិភពលោក Yan Bingtao បាន​ធ្លាក់​ពី​ការប្រកួត​ហើយ ​ក្រោយ​ចាញ់​មិត្ត​រួម​ជាតិចិន Zhou Yuelong ៦-៥ហ្វ្រេ​ម​។ ​កីឡាករ​លំដាប់​លេខ ២១ ពិភពលោក Zhou Yuelong នឹងត្រូវ​ជួប​ជាមួយ Ronnie O’Sullivan នៅ​ជុំ​ទី២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm