១០ខែឆ្នាំ២០២២ខេត្តកំពត ស្រូបទាញភ្ញៀវទេសចរប្រមាណជាង ១លាន៥សែននាក់

2022/11/16 10:59:08 pm        681

កំពត៖ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ បន្ទាប់ពីបើកប្រទេសឡើងវិញ ចំនួនភ្ញៀវទេសចរ ដែលបានទៅសម្រាកកម្សាន្តនៅខេត្តកំពត សរុបប្រមាណជាង ១លាន ៥សែននាក់។

មន្ត្រីនិងអ្នកជំនាញ បានធ្វើការព្យាករណ៍ថា សម្ទុះ​ភ្ញៀវទេសចរ ​នឹងបន្តកើនឡើងច្រើន អាច​ប្រហាក់ប្រហែល ឬលើសពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើង ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានឲ្យដឹងថា ក្រោយពេលបើកប្រទេស ឡើងវិញ ​ចំនួនភ្ញៀវទេសចរ ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់​ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ហើយនៅក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២២នេះ ខេត្តកំពត បានស្រូបទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ចំនួនជាង១.៥លាននាក់ ​មានការកើនឡើង ១០៧.១៧% ធៀបនឹងរយៈពេលដូចគ្នា​នៅ​ឆ្នាំ២០២១ ដែលភ្ញៀវទេសចរមានចំនួនតែជាង៧៤ម៉ឺននាក់។

លោកប្រធានមន្ទីរបានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀងនឹងបន្តកើនឡើង ដោយសារកិច្ចខិតខំ របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពល​វិស័យទេសចរណ៍ ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព ​និងភាព​សុខដុមរម្យនា​របស់ពលរដ្ឋកម្ពុជា ​ទៅកាន់ឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាដើម។

អ្នកគ្រប់គ្រង់ទូទៅ នៃ ម៉ូលី រីស៊ត ស្ថិតនៅក្នុងក្រុងកំពត លោក គឹម សាន បានប្រាប់ឲ្យដឹងថា ចាប់ តាំងពីបើក​សេដ្ឋកិច្ច​ប្រទេសឡើងវិញ ​ចំនួនភ្ញៀវបានកើនឡើងច្រើន វិលត្រឡប់មករកភាព​ប្រក្រតី​ឡើងវិញហើយ ។

លោកព្យាករថា ចំនួនភ្ញៀវទេសចរ​ នឹងបន្តកើនឡើងទ្វេរដង ​នៅឆ្នាំ២០២៣ ​ព្រោះស្ថានភាព កូវីដ-១៩ក៏ល្អប្រសើរ​សមិទ្ធផល​ទេសចរណ៍ក្នុងខេត្ត ​ក៏ចាប់ផ្តើមបើកដំណើរការ ​ការផ្សព្វផ្សាយ ក៏បានទូលំទូលាយ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត ​ចំនួនភ្ញៀវទេសចរឆ្នាំនេះ​ អាចប្រហាក់​ប្រហែល ឬច្រើនជាងពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ ព្រោះនៅឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ មាន ជាង១លាន៦សែន ២ម៉ឺននាក់ ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១លាន ៦សែន ៦ម៉ឺននាក់ ៕អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm