ក្រចេះ៖ ក្រចេះកសិករ ក្នុងខេត្តក្រចេះ បានអនុវត្តវិធីសាស្ត្របំបៅដើមត្រប់ជាមួយដើមប៉េងប៉ោះ ទទួលបានជោគជ័យ និងទទួលបានទិន្នផលល្អ។
ស្ត្រីជាកសិករម្នាក់ឈ្មោះ សាន្ត ទេវី នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់យករបរដាំបន្លែធម្មជាតិ និងបន្លែហូបផ្លែ អស់រយៈពេលជិត១០ឆ្នាំមកហើយ ក្រៅពីធ្វើស្រែ ដោយអនុវត្តតាមរបៀបធម្មតា គឺពុំមានបច្ចេកទេស ធ្វើឱ្យការដាំដុះប្រឈម នឹងជំងឺជាច្រើន និងពុំទទួលបានផលល្អ។
នៅក្នុងឆ្នាំ២០១៦ ក្រោយទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ពីគម្រោង ឆេន និងកម្មវិធី អាស្ពាយ ធ្វើឲ្យគាត់មានចំណេះដឹងថ្មីក្នុងការដាំដុះដំណាំបែបថ្មី ប្តូរពីការដាំដុះបន្លែហូបផ្លែ តាមបែបទម្លាប់ចាស់បុរាណ មកជាបច្ចេកទេសបំបៅដើមត្រប់ ជាមួយដើមប៉េងប៉ោះ រហូតទទួលបានជោគជ័យ ដែលធន់ទៅនឹងអាកាសធាតុ ជំងឺហ៊្វុយសារ៉ាយូម (ស្រពោន) និងទទួលបានទិន្នផលច្រើន ។
បច្ចេកទេសយុទ្ធសាស្ត្រដាំដុះដំណាំប៉េងប៉ោះបែបថ្មីនេះ ធ្វើឲ្យទិន្នផលទទួលបានច្រើនជាងមុន ជាពិសេសកាត់បន្ថយការស្រោចស្រពទឹក ហើយអាចរកប្រាក់ចំណូល ចន្លោះពី១លាន ៦សែនរៀល ទៅ២លានរៀល ក្នុង១ខែ ។
ឆ្លើយតបទៅនឹងទំនុកចិត្តរបស់កសិករអ្នកដាំដុះ និងអ្នកទទួលទិញលក់បន្ត ជាពិសេសអ្នកទទួល ទាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានមន្ទីរពិសោធន៍បឋម ១ន្លែង ដើម្បីពិសោធន៍ ស្រាវជ្រាវរកសារធាតុគីមី ដែលអាចផ្តល់សញ្ញាឲ្យដឹងពីកម្រិតសារធតុគីមី ដែលប្រើប្រាស់មកលើបន្លែ ទៅតាមកម្រិត និងអនុលោម អាចឲ្យប្រជាពលរដ្ឋ យកទៅបរិភោគ និងប្រើប្រាស់បានប្រកបដោយសុវត្ថិភាព ៕អត្ថបទ៖ សេង ម័រ