
អន្ដរជាតិ៖ ការត្រៀមខ្លួនចុងក្រោយ បានធ្វើឡើងស្របពេលដែលសន្តិសុខ ត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសថៃ សម្រាប់កិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាពេលបន្តិចទៀតក្នុងសប្តាហ៍នេះ។ ក្រុមមេដឹកនាំពិភពលោក នឹងជួបជុំគ្នានៅជំនួបក្នុងតំបន់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី ១៨ ខែវិច្ឆិកាតទៅ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕