
ថៃ៖ ស្នងការនគរបាលជាតិថៃ លោក Damrongsak Kittipraphat បានព្រមានចំពោះបាតុកម្មនយោបាយណាមួយ អំឡុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយលោកនិយាយថា ក្រុមនគរបាល ត្រូវតែពង្រឹងច្បាប់ឲ្យមានប្រសិទ្ធិភាព ក្នុងករណីដែលមានការរំខានណាមួយកើតឡើង។
វត្តមានកងកម្លាំងសន្តិសុខ និងក្រុមនគរបាលបង្ក្រាបកុបកម្ម ត្រូវបានមើលឃើញនៅតាមដងផ្លូវនៅក្នុងទីក្រុងបាងកក ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាកន្លែងដែលកិច្ចប្រជុំកំពូលរៀបចំឡើង៕
