
អន្ដរជាតិ៖ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើការព្រមាននៅថ្ងៃពុធនេះថា ប្រទេសសេដ្ឋកិច្ចធំៗជាច្រើន ប្រឈមនឹងហានិភ័យពិតប្រាកដនៃការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន ធ្វើឲ្យកើនឡើងតម្លៃស្បៀងអាហារ និងតម្លៃប្រេង ហើយអតិផរណាកើនឡើងខ្ពស់នឹងគ្របដណ្តប់លើទស្សនវិស័យពិភពលោក។
លោកស្រី Ngozi Okonjo-Iweala គឺជាអគ្គលេខាធិការអង្គការ WTO បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្រៅជំនួបក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G20នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ីថា វាអាចនឹងមិនកើតឡើងនៅគ្រប់ទីកន្លែង ប៉ុន្តែប្រទេសធំៗជាច្រើន កំពុងប្រឈមនឹងការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច៕