
អន្ដរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយក្រោយជំនួបថា អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ កំពុងស៊ើបអង្កេតលើការធ្លាក់មីស៊ីលលើទឹកដីប៉ូឡូញសម្លាប់មនុស្ស ២នាក់ ប៉ុន្តែ ព័ត៌មានបឋមលើកឡើងថា វាអាចមិនមែនជា មីស៊ីលបាញ់ចេញពីរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្ទៀងផ្ទាត់ភាពសុក្រិតនៃរូបភាពហ្វិកទាំងនេះ ដោយពួកគេបញ្ជាក់ថា រូបភាពនេះ ពុំទាន់មាននៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ ដូច្នេះហើយវាទំនងជារូបភាពថ្មី ឃើញក្រុមសង្រ្គោះបន្ទាន់ ពាក់មួកប៉ារ៉ា និងស្លៀកពាក់ឯកសណ្ឋាភ្នាក់ងារពន្លត់អគ្គិភ័យ ហើយត្រាក់ទ័រមួយគ្រឿង ត្រូវបានបំផ្លាញ ដោយឃើញមានរឺម៉កដឹកគ្រាប់ធុញ្ញជាតិនៅក្បែរនោះ៕