
អន្ដរជាតិ៖ នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិន បានជំរុញឲ្យភាគីទាំងអស់ បន្តភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ក្រោមកាលៈទេសៈបច្ចុប្បន្ន ក្រោយឧប្បត្តិហេតុធ្លាក់មីស៊ីល សម្លាប់មនុស្ស ២នាក់ នៅលើទឹកដីប្រទេសប៉ូឡូញ នៅជិតព្រំដែនអ៊ុយក្រែន។
ការធ្លាក់មីស៊ីលកាលពីថ្ងៃអង្គារ នៅលើរោងចក្រសម្ងួតគ្រាប់ធុញ្ញជាតិក្នុងប្រទេសប៉ូឡូញ បានកើតមានឡើង ពេលដែលរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ មានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺជាការវាយប្រហារមួយដែលទីក្រុងគីវ និយាយថា គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតក្នុងសង្រ្គាមរយៈពេលជិត ៩ខែកន្លងមកនេះ៕