ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ថានភាពសុខភាពសម្តេចមកទល់ពេលនេះ គឺមានស្ថានភាពធម្មតា ។ ក្នុងនោះការទទួលអាហារ និងការសម្រាន្ត ក៏មានសភាពធម្មតាផងដែរ។
យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្វីដែលសម្តេចមានភាពសប្បាយរីករាយបំផុតនោះ គឺគ្មានមេដឹកនាំណាម្នាក់ រួមទាំងអគ្គលេខាធិការUN ដែលមកប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់នានានៅកម្ពុជា មានវិជ្ជមានកូវីដ-១៩នោះទេ។
សម្តេចតេជោ ហ៊ុន សែន ពន្យល់ថា ពេលដែលសម្តេចរកឃើញវិជ្ជមានកូវីដ-១៩តែម្នាក់ឯង បែរជាមិនចាត់តំណាងឲ្យបន្តចូលរួមកិច្ចប្រជុំG-20 នៅឥណ្ឌូនេស៊ី និងAPEC នៅប្រទេសថៃ គឺដោយសារតែកម្ពុជាមិនមែនជាសមាជិកG-20 និងAPEC នោះទេ ដូច្នេះយើងមិនមានសិទ្ធិចាត់តំណាង ឬតែងតាំងតំណាង ដើម្បីឲ្យបន្តចូលរួមបានឡើយ៕