ប្រទេសប៉ូឡូញ និង សម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃពុធថា មីស៊ីលមួយគ្រាប់ដែលបាញ់ចំប្រទេសប៉ូឡូញ អាចជាការបាញ់តាមស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីទេ ធ្វើឲ្យការព្រួយបារម្ភសកល ធូរស្រាលក្ដី ដែលថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន អាចហៀរឆ្លងព្រំដែន។
ទោះយ៉ាងណាក៏ដោយ ប្រមុខអង្គការណាតូ និយាយថាគឺទីក្រុង Moscow មិនមែនទីក្រុង Kyiv ទេ ដែលត្រូវស្ដីបន្ទោសចំពោះការចាប់ផ្ដើមសង្រ្គាមក្នុងកន្លែងដំបូង និងការបើកការវាយប្រហារដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ត្រូវបាញ់ស្ទាក់។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុង Brussels ថា នេះ មិនមែនជាកំហុសរបស់អ៊ុយក្រែនឡើយ ។ប្រទេសរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវ ខណៈប្រទេសនេះ បន្តសង្រ្គាមខុសច្បាប់ប្រឆាំងអ៊ុយក្រន៕
