ឃាត់ខ្លួនបុរសម្នាក់ ដែលព្យាយាមដឹកពលករខុសច្បាប់មកខេត្តកោះកុង

2021/04/27 09:59:58 am        86

កោះកុង៖ កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃមកកាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមេសា នេះថា បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធដាក់វេនប្រចាំការតាមពិនិត្យយ៉ាងលម្អិតលើការចរាចរណ៍រថយន្ត និងមនុស្សក្នុងតំបន់ច្រកទ្វារព្រំដែន។

បើតាមលោកនាយប៉ុស្តិ សម្រាប់ថ្ងៃទី១៥ ខែមេសា នេះ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានត្រួតពិនិត្យលើរថយន្តបុរសវ័យចាស់ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត ជាក់ស្តែងរកឃើញមានការលួចលាក់រត់ពន្ធមនុស្សខុសច្បាប់១ម្នាក់ដោយមធ្យោបាយដឹកតាមរយៈរថយន្ត១គ្រឿងម៉ាក់ISUO ពាក់ស្លាកលេខ ៧៩៧៩ ពណ៌ប្រផះ។

បុរសខាងលើឃាត់ខ្លួនកាលពីម៉ោង៦និង៣០នាទី ថ្ងៃទី១៥ មេសា នេះ អំឡុងធ្វើដំណើរឆ្លងដែនពីច្រកព្រំដែនហាតលិត ស្រុកខ្លងយ៉ៃ ឆ្ពោះមកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា។ រីឯពលករខុសច្បាប់ដែលរកឃើញលាក់ខ្លួននៅក្នុងរថយន្តឈ្មោះសំរ៉ន វ៉ាន់ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។

ចំណែកឯលោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងដែរថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ចូនខ្លួនមេខ្យល់ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់។

ចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍មក លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ច បានផ្តោតការយកចិត្តទុកដាក់ខ្ពស់តបការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដាក់ផែនការចុះល្បាត និងបង្រ្កាបចំពោះមេខ្យល់ដែលលួចលាក់ដឹកជញ្ចូនពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃបានប្រមាណ១៨នាក់ហើយ មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ៕  អត្តបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm