បងប្អូនប្រជាពលរដ្ឋទាំង១៣ភូមិ ដែលរស់នៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានសូឡាប្រើប្រាស់ ពីក្រុមការងារពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបំពាក់នូវសូឡានេះ នឹងធ្វើឡើងនៅគ្រប់ផ្លូវសាធារណៈទាំងអស់នៅឃុំព្រះស្តេចនេះ។
ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារពង្រឹងមូលដ្ឋានឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែងបានឲ្យដឹងថា ការបំពាក់នូវសូឡាជូនដល់បងប្អូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងនៅតាមដងផ្លូវសាធារណៈទាំងអស់ ដោយដាក់ចន្លោះ ៥0ម៉ែត្រក្នុងមួយដើម ខណៈជំហ៊ានដំបូងបានបំពាក់រួចចំនួន ១១២ដើមដោយចំណាយថវិការ ជិត៧ពាន់ដុល្លារអាមេរិក។ លោកបន្តថា គម្រោងបំពាក់នូវសូឡាជូនដល់បង ប្អូនប្រជាពលរដ្ឋនេះ នឹងធ្វើឲ្យរួចជាស្ថាពរនៅមុនដំណាច់ឆ្នាំ២០២២នេះ៕




