អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានបង្ហាញក្ដីបារម្ភនៅថ្ងៃព្រហស្បតិ៍នេះ អំពីការរំពឹងទុកសម្រាប់កញ្ចប់ជំនួយនាពេលអនាគតរបស់អាមេរិកដល់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាមួយក្នុងចំណោមសភាទាំង២ របស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាសប្ដាហ៍មុន។
លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងឈប់សំចត ក្នុងហាងសាំងវិចមួយកន្លែងក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ថា លោកមានការព្រួយបារម្ភណាស់ នៅពេលត្រូវបានសួរអំពីផលប៉ះពាល់លើកញ្ចប់ជំនួយដល់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះ។ លោក Biden បានស្ថិតក្នុងយុទ្ធនាការនៅទីក្រុង Pittsburgh ដើម្បីជួយដល់លោក John Fetterman មកពីគណបក្សប្រជាធិបតេយ្យរបស់លោក ដែលប្រកួតប្រជែងអាសនៈព្រឹទ្ធសភាជាមួយលោក Mehmet Oz មកពីគណបក្សសាធារណរដ្ឋ ដែលនឹងជួយកំណត់ថា តើគណបក្សប្រជាធិបតេយ្យនឹងនៅតែរក្សាបានការគ្រប់គ្រងព្រឹទ្ធសភា ឬយ៉ាងណា។
ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងសភាគឺលោក Kevin McCarthy បាននិយាយថា លោកនឹងពុំមានបំណងចំណាយច្រើនតាមការចង់បានសម្រាប់ជំនួយអ៊ុយក្រែនទេ ប្រសិនបើគណបក្សសាធារណរដ្ឋគ្រប់គ្រងសភា យកបានពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ គណបក្សសាធារណរដ្ឋត្រូវបានខ្វែងគំនិត រវាងអ្នកដែលមើលឃើញពីតម្រូវការក្នុងការគ្រប់គ្រងប្រទេសរុស្ស៊ី និងអ្នកផ្សេងទៀតដែលចូលចិត្តនយោបាយការបរទេសឯកោជាង។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៧.៥ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕
អត្ថបទ៖ សុខមាន