ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្ដម មាស សុភ័ណ្ឌ បានបញ្ជាក់ BTV នៅល្ងាចថ្ងៃនេះថា ឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពដោយសារជំងឺកូវីដ១៩នៅល្ងាចថ្ងៃនេះ។
ឯកឧត្ដម មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «លោក [ម៉ៅ អាយុទ្ធ] បានទទួលមរណភាពនៅម៉ោង ៦ជាង»។
ឯកឧត្ដម ម៉ៅ អាយុទ្ធ អាយុ ៧៧ឆ្នាំ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៥ ខែមេសា បន្ទាប់ពីលោកត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩៕