កុលាលភាជន៍ធ្វើពីដី ជាប្រពៃណីដ៏ចំណាស់ និងល្បីល្បាញមួយនៅខេត្តកំពង់ឆ្នាំង កំពុង​ធ្វើ​ទំនើប​កម្ម ដើម្បីបម្រើសេចក្តីត្រូវការទីផ្សារនាពេលបច្ចុប្បន្ន

2022/11/17 12:20:06 pm        994

កំពង់ឆ្នាំង៖ ផលិតផលក្អមឆ្នាំងផលិតពីដី ជាប្រពៃណីដ៏ចំណាស់ និងល្បីល្បាញ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង​កំពុង​​ធ្វើទំនើបកម្ម ដើម្បីបម្រើសេចក្តីត្រូវការលើទីផ្សារនាពេលបច្ចុប្បន្ន។ ជាង​នេះ​ទៅ​ទៀត អ្នកខេត្តកំពង់ឆ្នាំងនៅបន្តលក់ផលិតផលប្រើប្រាស់ធ្វើពីដីឥដ្ឋទៅកាន់ទីឆ្ងាយៗ តាម​មធ្យោបាយ​ដឹកជញ្ជូនផ្សេងៗដូចជា រថយន្ត និងរឺម៉កជាដើម។

នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាគឺជាភូមិមួយ ក្នុង​ចំណោម​ភូមិ​ជាច្រើន​ទៀត​ស្ថិតនៅ​ជិត​ភ្នំ​ក្រាំង​ដី​មាស​ជា​ទី​ដែល​គេ​យក​ដីឥដ្ឋ​មក​ផលិត​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ នោះគឺមជ្ឈមណ្ឌលកុលាលភាជន៍​ភូមិបាញ់ឆ្គោល ។

លោកស្រី យង់ សុខា ប្រធានមជ្ឈមណ្ឌលកុលាលភាជន៍ភូមិបាញ់ឆ្គោលបានអោយដឹងថា សព្វថ្ងៃ អ្នកភូមិបាញ់ឆ្គោល ភាគច្រើនជាអ្នកផលិតវត្ថុប្រើប្រាស់ពីដី រួមមានក្អម ឆ្នាំង ចង្ក្រាន ផើង វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗជាច្រើនមុខទៀត។ ក្រោយពីផលិតបានហើយ អ្នកភូមិ​បាន​នាំយក​ផលិត​ផលទាំ​ង​អស់​ទៅលក់នៅទីផ្សារឆ្ងាយៗ តាមរយៈគោយន្ត រថយន្ត ឬរឺម៉ក ដោយ​មិន​បាន​ដឹក​តាម​រទេះគោ​ដូច​មុន​ទៀត​ឡើយ។ មុខរបរនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកភូមិ មាន​ការងារ​ធ្វើ​រាល់ថ្ងៃដោយទទួលបានប្រាក់កម្រៃដូចអ្នកធ្វើការរោងចក្រដែរ ក៏ប៉ុន្តែ​ការ​ធ្វើការងារ​ស្មូន​ដី​ស្រួល​ជាង​ការងាររោងចក្រកាត់ដេរ ព្រោះជាការងារស្មូនដី គឺនៅក្បែរផ្ទះ អាចមើលថែកូនចៅ មើល​ម្តាយ​ឪពុកចាស់ៗ អាចដាំស្លសម្រាប់គ្រួសារបាន ហើយអាយុប៉ុន្មានក៏ធ្វើបានដែរ។ ចំពោះមជ្ឈមណ្ឌលរបស់លោកស្រី មានកម្មករកម្មការនីចំនួន១០នាក់ (ប្រុស២នាក់) ធ្វើការ​មិន​កំណត់​ម៉ោង​ឡើយ ព្រោះរាប់ផលិតផលដែលបានធ្វើរួច សម្រាប់គិតប្រាក់ខែ។ ដោយ​ឡែក​មជ្ឈ​មណ្ឌល​កុលាលភាជន៍​ភូមិបាញ់ឆ្គោលបានផលិតដូចជា ក្អម ឆ្នាំង ថូផ្កា វត្ថុអនុស្សាវរីយ៍ធ្វើពីដី និង​មាន​ផលិត​ផល​ជា​សេរ៉ាមិច​ផង​ដែរ និង​លក់​ដាច់​ដូចគ្នា​រវាង​ផលិត​ផល​ធ្វើ​ពីដី និង​ផលិត​ផល​សេរ៉ាមិច​។ ក្រោយ​ពី​ផលិតរួច​លោក​ស្រីដឹកជញ្ជូនដាក់អោយម៉ូយៗលក់ក្នុង​ខេត្តកំពង់ឆ្នាំង និង​ផ្ញើ​ទៅ​លក់​ខេត្ត​ឆ្ងាយ​ជា​មួយ​អ្នកភូមិ។ មជ្ឈមណ្ឌលកុលាលភាជន៍លោកស្រី បាន​ធ្វើ​ទំនើប​កម្ម​ដោយ​បាន​ផលិត​ជា​ផលិត​ផល​សេរ៉ាមិចច្រើនដែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវ និងអតិថិជនក្នុង និង​ក្រៅ​ប្រទេស។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការងារស្មូនដី គឺ​ជាការងារ​មួយ​មាន​​តាំង​ពីដូនតាមក ហើយសព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋជាច្រើនបាន និង​កំពុង​ផលិត​នូវ​វត្ថុ​ទាំង​នេះ។ ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានព្យាយាម​ផ្សព្វផ្សាយ​អោយ​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​ដឹងពីស្នាដៃខ្មែរមួយនេះ និងបានបញ្ជ្រាបអំពីគំនិតផ្តួចផ្តើម និង​ការ​រៀបចំ​ផែនការ​ទិសដៅ​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមគាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​ផលិត​ផល​ស្មូន​ដី​កម្ពុជា។ បំផុស និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​សិប្បកម្ម​ស្មូន​ឆ្នាំង​ សំដៅជំរុញ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍទៅជាផលិតផលអត្តសញ្ញាណ (ភូមិមួយ​ផលិត​ផល​មួយ)​ ដើម្បីទា​ក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ
2025/10/01 09:55:31 pm        1
កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នឹងរៀបចំនៅកម្ពុជា
2025/10/01 09:31:19 pm        1
កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ
2025/10/01 09:25:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ

2025/10/01 09:55:31 pm
​អ្នកវិទ្យាសាស្រ្ត៖ រលកកម្តៅ និងការធ្លាក់ព្រិលតិច ធ្វើឲ្យផ្ទាំងទឹកករលាយយ៉ាងឆាប់រហ័សនៅភ្នំអាល់របស់ស្វីស
2025/10/01 09:36:48 pm
​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នឹងរៀបចំនៅកម្ពុជា
2025/10/01 09:31:19 pm
​កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ
2025/10/01 09:25:04 pm
​កម្មវិធីអាហារឥតគិតថ្លៃរបស់ឥណ្ឌូនេស៊ីរងការរិះគន់ ក្រោយរីករាលដាករណីពុលអាហារ
2025/10/01 08:32:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/30 09:13:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/30 12:18:38 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am