បាល់ទាត់៖ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និងតោខៀវ Chelsea, Gary Cahill បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយនៅក្នុងវ័យ ៣៦ឆ្នាំ។ Gary Cahill ធ្លាប់ឈ្នះពានធំៗ ៨ ក្នុងរយៈពេល ៧ឆ្នាំនៅ Chelsea ដែលរួមមាន English Premier League ពីរលើក, FA Cup ពីរលើក និង UEFA Champions League មួយលើក។
Cahill បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅ Aston Villa មុនបន្តដំណើរទៅ Bolton, Crystal Palace និង Bournemouth និងរួមមានការបង្ហាញខ្លួន ៦១ប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ ក្នុងចំណោម ៦១ប្រកួតនោះ Cahill បានបង្ហាញខ្លួននៅ World Cup ពីរលើកគឺនៅឆ្នាំ២០១៤ និង ២០១៨ ក៏ដូចជា Euro ២០១៦ ផងដែរ។ មុនប្រកាសចូលនិវត្តន៍នេះ Gary Cahill បានទំនេរពីអាជីពកីឡាកររបស់ខ្លួនតាំងពីចាកចេញពី Bournemouth ចុងរដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ