បក្សនយោបាយ និងសង្គមស៊ីវិល កោតសរសើរថា ការចុះឈ្មោះបោះឆ្នោតដំណើរការល្អ

2022/11/17 07:41:02 pm        674

ភ្នំពេញ៖ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល កោតសរសើរថាដំណើរ​ការចុះឈ្មោះបោះឆ្នោត​ ភាគីពាក់ព័ន្ធផ្តល់កិច្ចសហការល្អដល់ប្រជាពលរដ្ឋ។

ថ្លែងប្រាប់BTV News លោក ឈឹម ប៊ុនណា តំណាងគណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា បន្ទាប់ពីបានចូលរួមអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនារយៈពេលកន្លងមកឃើញ​មានប្រជាពលរដ្ឋ​អញ្ជើញចូលរួម​យ៉ាងសកម្ម ​និងទទួលបានការផ្តល់កិច្ចសហការយ៉ាងល្អពីភាគីពាក់ព័ន្ធ។

ទន្ទឹមគ្នានេះលោក ណៃ សារុន តំណាងគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា ដំណើរការ​ចុះឈ្មោះបោះឆ្នោតនេះសង្កេតឃើញ​មានភាគពាក់ព័ន្ធបានពន្យល់ និងផ្សព្វផ្សាយជាបន្តបន្ទាប់​ពី​ចម្ងល់​នានា​របស់ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះ លោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ដែល​បានចុះអង្កេតការណ៍ ​បានលើកឡើងថា គ្រប់នីតិវីធីនីមួយៗភាគីពាក់ព័ន្ធបានជួបទំនាក់ទំនង​គ្នា​ទៅវិញ​ទៅ​មកជាប់ជាប្រចាំ ដើម្បីធានាដល់ការរៀបចំចុះឈ្មោះបោះឆ្នោតរបស់​បងប្អូន​ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា រយៈពេល២៨ថ្ងៃកន្លងមកនេះ ​មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះ​ឆ្នោតថ្នីចំនួន ៣៩៧.៤១៩នាក់ ​អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៧២,៣៥៧នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យ​ចំនួន ៣៦,៥២៦នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០៩,០៣៣នាក់។

ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់​នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី០៨​ ខែធ្នញ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
2026/10/31 02:27:34 pm        1
អ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
2026/10/31 02:14:30 pm        1
យុវជនដែលជាប់កាតព្វកិច្ចយោធា ប្ដេជ្ញាខិតខំហ្វឹកហាត់ ដើម្បីក្លាយជាធនធានដ៏រឹងមាំសម្រាប់ការពារជាតិ
2026/10/31 02:03:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី

2026/10/31 03:54:28 pm
​របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
2026/10/31 03:52:31 pm
​ការ​ផ្តល់ជំនួយ និងការ​ជម្លៀស ក្នុង​ទី​ក្រុង Oleshky ចាប់ផ្តើម ខណៈបទឈប់បាញ់ក្នុងតំបន់រុស្ស៊ី-អ៊ុយក្រែន បន្តមាន​ប្រសិទ្ធភាព​
2026/10/31 03:04:05 pm
​រដ្ឋមន្ត្រី​ការបរទេស​៖ ការលើក​ឡើង​របស់មេដឹកនាំ​អ៊ុយក្រែន​ មិនជួយអ្វីទេ​ ហើយជំហររបស់រុស្ស៊ីនៅដដែល​​
2026/10/31 02:59:30 pm
​លោក Flavio Bolsonaro បញ្ជាក់​ថា លោកចាកចេញពីប្រេស៊ីល ដោយសារ​ជាជនរងគ្រោះនៃការធ្វើ​ទុក្ខបុកម្នេញ
2026/10/31 02:53:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/30 03:53:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm