វិស័យសេវាកម្មនៅឆ្នាំ២០២៣ រំពឹងនឹងហក់ឡើងខ្ពស់លើសការរំពឹងទុក

2022/11/17 08:22:42 pm        592

​ភ្នំពេញ៖ វិស័យសេវាកម្មកម្ពុជា រំពឹងថានឹងហក់ឡើងខ្ពស់លើសការរំពឹងទុករបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣​ ដោយគាំទ្រដល់សេវាដឹកជញ្ជូន ​ការងើបឡើងវិញនៃវិស័យសេវាកម្មទេសចរ សណ្ឋាគារ និងភោជនីយដ្ឋាន។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីវិស័យសេវាកម្ម ឆ្នាំ ២០២៣ នៃព្រះរាជា​ណា​ចក្រកម្ពុជាថា វិស័យសេវាកម្ម ​ដែលរំពឹងជួយជ្រោមជ្រែង ដល់ការងើបឡើង​វិញនៅឆ្នាំ ២០២៣ មានអនុវិស័យឡូជីស្ទិក បានកំពុងរីកលូតលាស់ដូចជា ការសាងសង់កំពង់ផែទឹកជ្រៅបាន​ជិត​រួចរាល់, ការបង្កើតនូវប្រព័ន្ធឡូជីស្ទិកនៃក្រវ៉ាត់ក្រុងទី៣ ជាការតភ្ជាប់ពីតំបន់នានាចូលមករាជធានី​ភ្នំពេញ, គម្រោងបង្កើតផ្លូវល្បឿនលឿន​បន្ថែមរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យសេវាកម្មលើផ្នែកនេះ​នឹងរីកចម្រើន។

ចំណែកសេវាកម្មទេសចរ បន្ទាប់ពីកម្ពុជាបានបើកដំណើការជាងមួយឆ្នាំមកនេះ ភ្ញៀវទេសចរ​បរទេស​ចូលមកកម្ពុជានៅមានកម្រិតក៏ពិតមែន ​តែភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងវិញ ស្របពេលអាជីវកម្ម ​សេវាកម្មជាច្រើនក៏បានដំណើរជាប្រក្រតីផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងកាល​ពី​ពេលថ្មីៗនេះថា ​ស្របពេលជំងឺកូវីដ ១៩ ​មានស្ថានភាពល្អប្រសើរ និងស្របពេលកម្ពុជាបើកឲ្យ​ប្រើប្រាស់​ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហុន មិនត្រឹមតែមានការចាប់អារម្មណ៍ភ្ញៀវទេសចរក្នុង​ស្រុក​ប៉ុណ្ណោះទេ ​ចំពោះភ្ញៀវទេសចរបរទេស ក៏បានចាប់អារម្ភណ៍​យ៉ាងខ្លាំងផងដែរ លើការកក់​សំបុត្រ​បន្តទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហុន ​និងតំបន់ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ វិស័យសេវាកម្ម ត្រូវបានរាជរដ្ឋាភិបាល ព្យាករថា ​នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ច​ក្នុង​ស្រុកសណ្ឋាគារ ​និងភោជនីយដ្ឋាន ​និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        113
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm