ភ្នំពេញ៖ ចូលរួមអបអរសាទរ...! ប្រទេសកម្ពុជា បានឈ្នះអង្ករល្អដាច់គេប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅទីក្រុងភូកេតប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា អបអរសាទរ ចំពោះអង្ករកម្ពុជាពូជ "ផ្ការំដួល" ដែលទទួលបានជ័យលាភីលេខ១ ក្នុងថ្ងៃនេះ ជាអង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។ នេះគឺជាលើកទី៥ហើយ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា។
ដោយឡែក ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន សូមអគុណ ដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ កសិករ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានមកកម្ពុជា៕





