ជប៉ុន បានជួយពង្រឹងបច្ចេកវិទ្យាដល់ SMEs នៅកម្ពុជា ខណៈជួបវិបត្តិដោយសារកូវីដ-១៩

2022/11/17 10:23:53 pm        48

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុន បានជួយពង្រឹងបច្ចេកវិទ្យាដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសតំបន់ទន្លេមេគង្គផ្សេងទៀត ខណៈពួកគេបានជួបការលំបាក ដោយសារជំងឺកូវីដ-១៩ ព្រោះផ្នែកសេដ្ឋកិច្ច​ក៏បានប៉ះពាល់ខ្លាំងនោះ ។

ដោយគម្រោងនោះ មានឈ្មោះថា គម្រោងកិច្ចសហប្រតិបត្តិការអេកម៉ិក “ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីមានភាពធន់ និងទីផ្សារប្រកួតប្រជែង” គឺមានគោលបំណងបង្កើតនូវប្រព័ន្ធ និងថ្នាលបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពមួយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យា ដើម្បីឱ្យកាន់​តែមានភាពរឹងមាំ និងការប្រកួតប្រជែងខ្ពស់ ក្នុងពិធីដាក់ឲ្យដំណើរការ​គម្រោង​នេះ ឯកឧត្តម MIKAMI Masahiro ​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាថ្លែងថា រដ្ឋាភិបាលជប៉ុនវាយតម្លៃខ្ពស់ ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអេកម៉ិច ដោយមើលឃើញថា វាជាគំនិតផ្តួចផ្តើមតែមួយគត់របស់តំបន់មេគង្គ ហើយមានឆន្ទៈគាំទ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នាពេលអនាគត ក្នុងនាមជាដៃគូអភិវឌ្ឍន៍អេកម៉ិក ហើយសង្ឃឹមថា ជប៉ុន និងបណ្តាប្រទេសក្នុងតំបន់មេគង្គអាចសហការគ្នា ដើម្បីឱ្យអ្វីៗវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ ។

ទូតជប៉ុន បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ SMEs ចំពោះសេដ្ឋកិច្ចរបស់តំបន់មេគង្គ ប៉ុន្តែសហគ្រាសទាំងនេះ កំពុងតែជួបការលំបាក ក្នុងគ្រាមានជំងឺរាតត្បាតកូវីដ-១៩ ដោយសារធនធាន និងសមត្ថភាពពួកគេមានកម្រិត ដែលបញ្ហានេះ ត្រូវតែជួយគាំទ្រដល់ភាពធន់ដល់ពួកគេ ដើម្បីឱ្យអាចយកឈ្នះឧបសគ្គបណ្តាលមកពីជំងឺនេះ និងសម្របខ្លួនបាននៃ“ប្រក្រតីភាពថ្មី” ។

ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាឧត្តមមន្រ្តីស្តីទីកម្ពុជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បានថ្លែងថា គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាព SMEs របស់យើង ដើម្បីមានភាពធន់ និងមានភាពប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក ។

ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា បច្ចេកវិទ្យា បានវិវត្តក្លាយទៅជាឧបករណ៍ដ៏សំខាន់ មួយដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃការរាតត្បាតពីជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច ពិសេសទៅលើសហគ្រាសធុនតូច និងមធ្យម ទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង នាយកគម្រោង និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការពង្រឹង​សមត្ថភាពបច្ចេកវិទ្យានិងនវានុវត្តន៍ជាតិ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ៕ អត្ថបទ បាន សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm