ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតដ៏ថ្លៃថ្លារបស់ឯកឧត្ដម Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលបានផ្ញើជូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្សព្វផ្សាយឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយសហរដ្ឋអាម៉េរិក។ កម្ពុជាទន្ទឹងរង់ចាំធ្វើការជាមួយសហរដ្ឋអាម៉េ រិក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជាប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសន្តិភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក៕ ដោយ៖ គង់ ឌិន




