កម្លាំងចម្រុះជាង២ពាន់នាក់ នឹងដាក់ការពារសន្ដិសុខនៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

2022/11/17 11:47:04 pm        728

សៀមរាប៖ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូ នៃកិច្ចប្រជុំរដ្ឋ​មន្ដ្រី​ការពារជាតិអាស៊ាន (ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus) ដែលនឹងប្រព្រឹតទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ខេត្ដសៀមរាប ត្រៀមកម្លាំងសមត្ថកិច្ចការពារជាង ២ពាន់នាក់ ។

ឧត្ដមសេនីយ៍ សឿន សេន អ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្ដសៀមរាប បានឱ្យដឹងថា ការប្រើប្រាស់​កម្លាំងជាង២ពាន់នាក់នេះ ​គឺមានកម្លាំងនគរបាល ​កម្លាំងអង្គភាពនគបាលបេតិកភណ្ឌ អង្គភាព​នគរបាលទេសចរណ៍ ​និងកម្លាំងកងរាជ​អាវុធហត្ថ​កង​ទ័ពអាកាស កងវរសេនា​តូច​ស៊ើបការណ៍ ​នៃយោធភូមិភាគទី៤ ដោយដាក់នៅតាមគោលចំនួន ​៣២គោលដៅ រួមមាន​ច្រកទ្វារព្រលានយន្ដហោះអន្ដរជាតិសៀមរាប ​និងនៅតាមដងផ្លូវសំខាន់ៗ និងបណ្ដាគោលដៅ​សំខាន់​ជាច្រើនកន្លែងទៀត។

លោក បានបន្ដថា​ កម្លាំងទាំងនេះ ​បានត្រៀមរួចជាស្រេច ទាំង៣២គោលដៅ ​ក្នុងខេត្ដសៀមរាប។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ទីតាំង ដើម្បីរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ សុខសុវត្ថិភាពជូនគណប្រតិភូ ​នៃកិច្ចប្រជុំការពារជាតិអាស៊ាន ដែល​ធ្វើឡើងនៅក្នុងខេត្ដសៀមរាបនេះ។

សមត្ថកិច្ច បានណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារនានា ដែលនឹងត្រូវប្រើប្រាស់សម្រាប់បម្រើដល់ កិច្ចប្រជុំនេះ ​ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ​សេចក្តីថ្លៃថ្នូរ ​ចៀសវាង​នូវបញ្ហាកើតឡើងជាយថាហេតុ។

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន (ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដែលកិច្ចប្រជុំនេះ​នឹង​មានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេស​ដៃគូអភិវឌ្ឍន៍ ​និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ ៕អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm