
អន្ដរជាតិ៖ រដ្ឋាភិបាលគ្រប់គ្រងដោយយោធាសហភាពមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដោះលែង ក៏ដូចជានិរទេសអ្នកសេដ្ឋកិច្ចអូស្រ្តាលី អតីតមន្រ្តីការទូតអង់គ្លេស ផលិតករខ្សែភាពយន្តឯកសារជប៉ុន និងពលរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការលើកលែងទោសអ្នកទោសទ្រង់ទ្រាយធំ ដើម្បីប្រារព្ធទិវាជ័យជំនះជាតិនៅក្នុងប្រទេសមួយនេះ។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍ថា អ្នកសេដ្ឋកិច្ចជនជាតិអូស្រ្តាលី Sean Turnell ផលិតករខ្សែភាពយន្តឯកសារជប៉ុន Toru Kubota អតីតមន្រ្តីការទូតអង់គ្លេស Vicky Bowman និងជនជាតិអាមេរិក Kyaw Htay Oo ក៏ដូចជាជនល្បីក្នុងស្រុកសហភាពមីយ៉ាន់ម៉ា ១១រូបទៀត ស្ថិតក្នុងចំណោមអ្នកទោស ៥.៧៧៤នាក់ ដែលត្រូវបានដោះលែង ៕