
អន្ដរជាតិ៖ ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ពួកគេទទួលបានការជូនដំណឹងពីផែនការមីយ៉ាន់ម៉ា ដោះលែងផលិតករខ្សែភាពយន្តឯកសារជប៉ុន Toru Kubota ប៉ុន្តែ ពួកគេពុំទទួលបានព័ត៌មាលម្អិតបន្ថែមទៀតនោះទេ ក្រៅពីសេចក្តីរាយការណ៍ថា ផលិតករវ័យ ២៦ឆ្នាំ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូរូបនេះ មានសុខភាពល្អ។ ការដាក់ពន្ធនាគារជនបរទេស បានក្លាយជាប្រភពជម្លោះដ៏ផុយស្រួយរវាងក្រុមមេដឹកនាំសហភាពមីយ៉ាន់ម៉ា និងរដ្ឋាភិបាលប្រទេសកំណើតរបស់ពួកគេ ដែលព្យាយាមបញ្ចុះបញ្ចូលឲ្យមានការដោះលែងពួកគេមកវិញ៕