
អន្ដរជាតិ៖ ប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅក្រៅជំនួប APEC ដែលរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ដោយឡែក អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលនឹងចូលរួមជំនួបដ៏សំខាន់មួយនេះ ផងដែរ៕
