
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC)ដែលជាប្លុកមានសមាជិក ២១ប្រទេស និងចាប់ផ្តើមនៅថ្ងៃសុក្រ ទី ១៨ស្អែកនេះ បាននិយាយនៅក្នុងព្រឹត្តការណ៍ធុរកិច្ចមុនជំនួបកំពូលថា របៀបវារៈនឹងផ្តោតសំខាន់លើពាណិជ្ជកម្ម និងការវិនិយោគទុនថ្មី ដែលជាតម្រូវការដ៏ចាំបាច់មួយក្នុងការតភ្ជាប់ឡើងវិញខ្សែសង្វាក់ផ្គត់ផ្គង់ ហើយនិងនិរន្តរភាពសកល៕