
កំពង់ធំ៖ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ អាជ្ញាធរខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២២។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៧៩នាក់ សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ចំនួន៤៩នាក់ អាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម អ៊ុន បុត អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកវេជ្ជបណ្ឌិត កែវ ដារី តំណាងឯកឧត្តម វេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារ បានចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម មានប្រជាពលរដ្ឋចូលរួមចំនួន ៥៦៧នាក់ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ឯកឧត្តម អ៊ុន បុត បានកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាច្រើនលើកច្រើនសារក្នុងខេត្តកំពង់ធំ និងសូមជម្រាបផងដែរថា ឃុំដងកាំបិត ជាឃុំមួយដាច់ស្រយាល ពីស្រុកសណ្តាន់ ហើយជាឃុំមួយដែលពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅរកសេវាផ្សេងៗ នៅឯរដ្ឋបាលស្រុក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប្រែប្រួលមុខមាត់ថ្មី ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយគ្នានោះដែរ ឯកឧត្តម លេង ផាលី បានថ្លែងថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា បាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ ជាពិសេសក្នុងរយៈពេលជាង១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់១៧ វិច្ឆិកា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន៩,៥៤៩នាក់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៧៤២លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១១,០៩១,១២០នាក់ (ដប់មួយលានប្រាំបួនម៉ឺន មួយពាន់ ម្ភៃនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៦៦២,០១៦នាក់ (ប្រាំលាន ហុកសិបប្រាំមួយម៉ឺន ពីរពាន់ ដប់ប្រាំមួយនាក់) គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចំនួនជាង១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២ និងក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩,៩៧២,៨៥១ដូស (ប្រាំបួនលាន កៅសិបប្រាំពីរម៉ឺនពីរពាន់ប្រាំបីរយហាសិបមួយដូស)ក្នុង២៥រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ឯកឧត្តម លេង ផាលី រួមនឹងក្រុមការងារទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ មាន លោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូ មីង បងប្អូន ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូច្នេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ ជាពិសេសសន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ។
តមកឯកឧត្តម លេង ផាលី និងឯកឧត្តម អ៊ុន បុត បានបើកវេទិកាសាធារណៈ ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋសម្រេចបានជិត១០០ភាគរយ៕ អត្ថបទ៖ រដ្ឋា









