កម្ពុជាក្នុងនាមអាយឆាអាស៊ាន បានជួបពិភាក្សាជាមួយ UN ដើម្បីបង្កើនកិច្ចសហការលើវិស័យសិទ្ធិមនុស្ស

2022/11/17 11:22:02 pm        576

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុ កសិទ្ធិមនុស្ស(អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា នាថ្ងៃទី១៦-១ ៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីតំណាង/តំណាងរង ប្រចាំអាយឆានៃប្រទេសអាស៊ានទាំងអស់ ព្រ មទាំងលេខាធិកាដ្ឋានអាស៊ាន។

កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដូចជា ការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយតំណាងអាយឆា-ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានចែករំលែកទស្សនៈផ្សេងៗស្តីពីបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមរប ស់អាស៊ាន។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាព អាទិភាពរប ស់អាយឆាឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្ស និងបរិស្ថាន ធុរកិច្ចនិងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។ បន្ថែមលើនេះ ក៏មានការពិភាក្សាទៅលើការអនុវត្តក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ ជាមួ យគ្នានេះ កិច្ចប្រជុំបានកត់សម្គាល់លើការធ្វើបច្ចុប្បន្នភាពរបស់លេខាធិការដ្ឋានអាស៊ាន អំពីចំនួនប ណ្ដឹងដែលបានដាក់មកអោយឆាក្នុងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ អាយឆាបានរៀបចំកិច្ចជំនួបជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកមធ្យោ បាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិលើវិស័យសិទ្ធិមនុ ស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតស្របតាមក្របខណ្ឌផែនការការងារ ប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ មានការរៀបចំពិធីផ្ទេរតួនាទីជាប្រធានអាយឆាពី អាយឆា-កម្ពុជា ទៅឱ្យ អា យឆា-ឥណ្ឌូណេស៊ី។ នៅក្នុងពិធីនោះ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណដល់ក្រុមការងារអាយឆាទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួមនិងសហការយ៉ាងល្អជាមួយអាយឆា-កម្ពុជា ក្នុ ងនាមជាប្រធានអាយឆាឆ្នាំ២០២២ ដែលធ្វើឱ្យអាយឆាសម្រេចបានលទ្ធផល និងសមិទ្ធផលគួរជាទីមោទកៈពេញមួយឆ្នាំនេះ។ ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីរំពឹងយ៉ាងមុតមាំថា អាយឆា-ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សនេះ ឱ្យសម្រេ ចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
2026/05/14 11:20:00 am        1
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
2026/05/14 10:50:32 am        2
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
2026/05/14 10:45:25 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ

2026/05/14 11:20:00 am
​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
2026/05/14 11:10:27 am
​យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
2026/05/14 11:01:00 am
​លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
2026/05/14 10:53:58 am
​កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
2026/05/14 10:50:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am